សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​ចម្ងល់​ផ្សេងៗ សូម​ទូរស័ព្ទ​មក +855 12668458

តើ BIONA មានប្រសិទ្ធភាពដូចម្ដេច?

BIONAផ្សំពីវីតាមីនចម្រុះ ការ៉ូតេណូអ៊ីតធម្មជាតិ ជាតិរ៉ែ និងសារធាតុបំប៉នជាច្រើនទៀត មាន ប្រសិទ្ធភាពសម្រាប់សុខភាពស្បែក គល់សក់ និងក្រចក។ សារធាតុទាំងអស់នេះជួយពន្យាវ័យកុំឲ្យ ឆាប់ចាស់ និងជួយដល់សម្ជស្ស។នៅក្នុងBIONA មានប្យូទីន និងវីតាមីនBកំផ្លិច ដែលជួយពង្រឹង ឲ្យស្បែកតឹង។ BIONAជួយពង្រឹងភាពរឹងមាំ និងកម្រាស់របស់ក្រចក ព្រមទាំងជួយការពារសក់ជ្រុះ ទៀតផង។ វីតាមីនចម្រុះដែលមានតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម ជួយដល់ការផ្លាស់ប្ដូរកោសិកា ស្បែក និងការសំយោគកូឡាសែន ដោយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក។ សារធាតុផ្សំដែលមាន នៅក្នុងBIONA ជួយបង្ការសក់ស្ងួត និងការពារស្បែកមិនឲ្យឆាប់ចាស់ ដែលបញ្ហានេះបណ្ដាលមកពី ឥទ្ធិពលនៃកាំរស្មីអុលត្រាវីយ៉ូឡេ និងការបំពុលបរិស្ថាន។ ការ៉ូតេណូអ៊ីតធម្មជាតិចម្រុះផ្ដល់នូវ សកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម យ៉ាងមានប្រសិទ្ធភាព និងជួយការពារថែរក្សាស្បែក។

ទង់ដែង ជាតិដែក និងស័ង្កសី គឺជាសារធាតុបំប៉នដ៏សំខាន់ ពីព្រោះវាមិនអាចបង្កើតនៅក្នុង រូបកាយរបស់មនុស្សបានឡើយ។ ទង់ដែងត្រូវការជាចាំបាច់សម្រាប់ធ្វើឲ្យមានស្ថេរភាពកូឡាសែន ដែលជាសារធាតុដ៏សំខាន់មួយសម្រាប់ស្បែករបស់យើង។ ស័ង្កសីមានមុខងារយ៉ាងសំខាន់នៅក្នុង អង់ហ្ស៊ីមជាង៣០០ នៅក្នុងខ្លួនមនុស្សយើង។ មុខងាររបស់ស័ង្កសីគឺជួយដល់ការលូតលាស់ស្បែក សក់ និងក្រចកដែលមានសុខភាពល្អ។ ជាតិដែកមានសារៈសំខាន់សម្រាប់គោលិកាឈាមក្រហម ដែលមាន ផ្ទុកអុកស៊ីសែន។ កង្វះជាតិដែកបណ្ដាលឲ្យមានរោគកង្វះឈាមក្រហម ដែលអាចធ្វើឲ្យស្បែករបស់ លោកអ្នកមើលទៅស្រអាប់ និងគ្មានកំលាំងពលំ។

កម្រិតអាស៊ីតអាមីនេត្រឹមត្រូវសម្រាប់ជំនួយដល់ការជួសជុលស្បែកមកពីខាងក្នុង។ វាផ្គត់ផ្គង់ សារធាតុបំប៉ន និងពង្រឹងស្បែក សក់ និងក្រចកឲ្យមានភាពរឹងមាំចេញពីខាងក្នុងខ្លួន។

ស្បែកស្អាត សក់ភ្លឺរលោង និងក្រចករឹងមាំ គឺជាសញ្ញានៃសុខុមាលភាពប្រកបដោយសម្រស់តាមបែប ធម្មជាតិ។ ដើម្បីរក្សាសុខភាពនិងសម្រស់ឲ្យបានយូរ ការផ្គត់ផ្គង់សារធាតុបំប៉នទាំងឡាយដែលបាន ពោលពីខាងលើ មានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ សូមពិចារណាBIONAជាផ្នែកមួយនៃជីវិតរបស់ លោកអ្នក។


អត្ថប្រយោជន៍របស់ BIONA

សារធាតុចិញ្ចឹម/បំប៉ន អត្ថ​ប្រយោជន័ដល់​សម្រស់
អង់ទីអុកស៊ីដង់ (វីតាមីន សេ អា អឺ និងសេលេនីញ៉ូម) ការពារស្បែកពីកត្តាគ្រោះថ្នាក់របស់បរិស្ថាន និងជួយឲ្យ​នៅ​តែ​ស្រស់​ស្អាត្ចី
វីតាមីនC ផលិតកូឡាសែន ការពារស្បែកយារ និងការពារ​​កោពីការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី
វីតាមីនB ធ្វើឲ្យមានលំនឹងការផ្លាស់ប្ដូរកោសិកាស្បែក កាត់បន្ថយកភាព​ស្ងួត​ និង​របក​ស្រកា
វីតាមីនA និង ការ៉ូតែនបេតា ជួយដល់ការលូតលាស់ និងជួសជុលកោសិកាដងខ្លួន
វីតាមីនE ការពារភ្នាសកោសិកា ការពារប្រឆាំងនឹងភាពចាស់ដោយសារកត្តាបរិស្ថាន
ប្យូទីន ជួយផលិតកោសិកាក្រចក ស្បែក និងសក់។ បង្ការមិនឲ្យសក់ជ្រុះ។
ជាតិដែក បង្ការមិនឲ្យសក់ជ្រុះ រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង
សេលេនីញ៉ូម ការពារគុណភាព និងភាពយឺតនៃស្បែក កាត់បន្ថយការខូចស្បែកដែលបណ្ដាលមកពីពន្លឺថ្ងៃ
ទង់ដែង ធ្វើឲ្យមានលំនឹងកូឡាសែន ដែលជាសារជាតិ​ដ៏៏សំខាន់មួយ នៃស្បែករបស់យើង
ស័ង្កសី ផ្ដល់នូវភាពភ្លឺរលោងដល់សក់
អាស៊ីផូលិច ជួយដល់ការលូតលាស់នៃកោសិកាក្នុងខ្លួនទាំងមូល
ម៉ាញ៉េស្យូម ចាំបាច់សម្រាប់មេតាបូលីសកាល់ស្យូម និងវីតាមីន សេ
ម៉ង់កាណែស ជាសារធាតុចិញ្ចឹមប្រឆាំង​នឹង​អុកស៊ីតកម្ម់ដែលចាំបាច់សម្រាប់ មេតាបូលីសនៃវីតាមីនB និងវីតាមីនE
អ៊ីយ៉ូត ជាជំនួយដល់មុខងារជាប្រក្រតីរបស់ក្រពេញ​ទីរ៉ូអ៊ីត ដើម្បីរក្សាឲ្យ ស្បែក និងសក់មានសុខភាពល្អ

អត្ថប្រយោជន៍តាមបែបវេជ្ជសាស្រ្ដ​របស់​BIONA

មុន

តើ មុន ជាអ្វី?

មុន ឬ មុនមុខ គឺជាបញ្ហាស្បែកទូទៅ ដែលចាប់ផ្ដើមនៅពេលជាតិខ្លាញ់ និងកោសិកាស្បែកងាប់ធ្វើឲ្យស្ទះរន្ធញើសរបស់លោកអ្នក។ មានឈ្មោះជាច្រើនដែល មុនមុខត្រូវបានគេស្គាល់ ដូចជា អាចម៍រុយ ស្នាមជាំ មុនដំបូក ឬ គីស។ មុន/មុនមុខ ជាទូទៅ វាប៉ះពាល់ដល់ផ្ទៃមុខ ប៉ុន្តែវាក៏អាចមានចេញនៅលើ ក ទ្រូង និងខ្នងផងដែរ។មនុស្សគ្រប់គ្នាអាចកើតមុន ប៉ុន្តែវាតែងតែកើតចំពោះមនុស្សជំទង់ និងមនុស្សពេញវ័យដែលនៅក្មេង។ ស្ត្រីមួយចំនួន ដែលពុំធ្លាប់មានមុននៅក្នុងវ័យដែលពួកគេកំពុងធំលូតលាស់ អាចកើតមុននៅពេលពួកគេពេញវ័យ ជារឿយៗគឺនៅមុនពេលមករដូវ។

តើអ្វីជាមូលហេតុបង្កឲ្យកើតមុន?

មូលហេតុបង្កឲ្យកើតមុនពិតប្រាកដពុំត្រូវបានគេដឹងទេ ទោះជាយ៉ាងណា អ័រម៉ូន ដែលយើងហៅថា អង់ដ្រូសែន អាចដើរតួនាទីដ៏សំខាន់មួយ។នៅអំឡុងវ័យគ្រប់ការ អង់ដ្រូសែន មានការកើនឡើងទាំងនៅក្នុងខ្លួនបុរស និងស្ត្រី។ អង់ដ្រូសែន ធ្វើឲ្យក្រពេញខ្លាញ់របស់ស្បែកកាន់តែរីកធំឡើង ហើយធ្វើឲ្យជាតិខ្លាញ់/សារធាតុខ្លាញ់កើតឡើងកាន់តែច្រើន។ មុន លេចឡើងនៅពេលជាតិខ្លាញ់ និងកោសិកាស្បែកងាប់ធ្វើឲ្យស្ទះរន្ធញើស។ ប្រសិនបើមានឆ្លងមេរោគ វាបណ្ដាលឲ្យហើម ឡើងកន្ទួលក្រហម និងបង្កជាខ្ទុះ។ អង់ដ្រូសែន ក៏មានការកើនឡើងនៅអំឡុងមានការផ្លាស់ប្ដូរអ័រម៉ូនដែលទាក់ទងនឹងការមានផ្ទៃពោះ វដ្ដរដូវ ឬការចាប់ផ្ដើម/ការបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើតផងដែរ។

Acne

តើមុនមានរូបរាងដូចម្ដេចខ្លះ?

មុនដំបូក - គឺជាចំណុចពណ៌សតូចៗនៅលើស្បែក ដែលរន្ធញើសពោរពេញទៅដោយជាតិខ្លាញ់ និងស្បែកងាប់ដែលគ្រប់ដណ្ដប់ដោយស្រទាប់ស្បែក។

អាចម៍រុយ - គឺជាចំណុចពណ៌ក្រម៉ៅមានទំហំប៉ុនក្បាលម្ជុលខ្ទាស់ ជារន្ធញើសដែលទទួលការប៉ះទង្គិច ដែលក្នុងនោះសារធាតុរុញចេញមកក្រៅតាមរយៈផូលេគុល។

ពងផ្ដួត ពងខ្ទុះ ឬកំពក - ទាំងនេះគឺជាសរីរាង្គខូចធ្ងន់ធ្ងរ និងធំៗ ដែលឡើងពណ៌ក្រហម និងហើម បណ្ដាលមកពីការរលាក ឬខូចជាលិកានៅជុំវិញរន្ធញើសដែលស្ទះ ហើយជាទូទៅវាបង្កឲ្យមានការឈឺចាប់ និងមានសភាពរឹង។

គីស - គឺជាមុនដែលចូលជ្រៅទៅក្នុងស្បែក និងពោរពេញទៅដោយខ្ទុះ។

ប៊ីយ៉ូណា៖ជាដៃគូគំរូមួយនៅក្នុងការគ្រប់គ្រងមុន

  • អង់ទីអុកស៊ីដង់ ដែលមាននៅក្នុង ប៊ីយ៉ូណា ជួយនៅក្នុងការបង្ការ និងព្យាបាលមុន ដោយបញ្ជៀសនូវការខូចខាតដោយសាររ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ដល់ស្បែក និងប្រព័ន្ធភាពស៊ាំ ដោយបង្ការនូវការរលាក និងការបែកធ្លាយ។
  • អង់ទីអុកស៊ីដង់ ក៏ជួយការពារស្បែក ដោយរារាំងជាតិពុលដែលមកពីខាងក្រៅមិនឲ្យចូលមកក្នុងស្រទាប់ស្បែក។
  • វីតាមីន សេ គឺជាអង់ទីអុកស៊ីដង់ដ៏សំខាន់មួយ ដែលមានអត្ថប្រយោជន៍ចំពោះស្បែកដែលងាយនឹងកើតមុន ពីព្រោះវាបង្ការការរលាកដោយសារតែសារធាតុកខ្វក់មកពីខាងក្រៅ។ វាលើកទឹកចិត្តដល់ការបង្កើតស្បែកថ្មីផង និងការពារស្បែកពីការខូតខាតដោយរ៉ាឌីកាល់សេរីផង។
  • វីតាមីន អា គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា ដែលលើកកម្ពស់ស្បែកឲ្យទន់រលោង និងបង្ការមិនឲ្យមានការបែកធ្លាយ និងការរលាកដែលទាក់ទងនឹងមុន។
  • វីតាមីន អឺ ជួយរក្សាឲ្យស្បែកនៅក្មេង ទន់រលោង និងគ្មានការខូចខាតកោសិកា។
  • ស័ង្កសី គឺជាសារធាតុតិចតួច និងជាកូហ្វាក់ទ័រដ៏សំខាន់មួយ។ វាបង្ការការខូចខាតដោយសាររ៉ាឌីកាល់សេរី និងដើរតួនាទីនៅក្នុងការព្យាបាលជំងឺដែលទាក់ទងនឹងមុន។
  • សេឡេនីញ៉ូម ជួយរក្សាឲ្យស្បែកដែលងាយកើតមុនគ្មានស្នាមជាំ និងក្រហាយ។
  • បន្សំរវាងស័ង្កសី និងអង់ទីអុកស៊ីដង់ កាត់បន្ថយចំនួនមុនបានយ៉ាងច្រើននៅទូទាំងពិភពលោក។

គួរ និង ពុំគួរសម្រាប់ការថែទាំស្បែកដែលកើតមុន៖

  • ហាមញេច ច្របាច់ ឬឆ្កឹះនៅត្រង់កន្លែងដែលកើតមុន។ បច្ចេកទេសទាំងនេះ ហាក់ដូចជាវិធីងាយៗបំផុតក្នុងការលុបបំបាត់មុន ប៉ុន្តែវាបណ្ដាលឲ្យមានស្នាមមុនជាអចិន្ត្រៃយ៍។ វាក៏ធ្វើឲ្យស្បែកក្រហាយ ហើយក៏ងាយនឹងបែកធ្លាយផងដែរ។
  • ការថែទាំស្បែកដោយថ្នមៗ អាចកែលម្អមុនឲ្យប្រសើរឡើង។ លាងសម្អាតស្បែកដែលងាយនឹងកើតមុន ឲ្យបានពីរដងក្នុងមួយថ្ងៃ ដោយប្រើសាប៊ូខ្សោយ ឬទឹកសម្អាត រួចហើយលាងសម្អាតជាមួយទឹកស្អាត។
  • ធ្វើឲ្យប្រាកដថា លោកអ្នកប្រើផលិតផលព្យាបាលមុន ក្រោយពីលាងសម្អាតស្បែករបស់លោកអ្នករួច។
  • ត្រូវមានការអត់ធ្មត់ និងទុកពេលវេលាខ្លះ ដើម្បីឲ្យផលិតផលព្យាបាលមុនបង្ហាញលទ្ធផល។ ជាទូទៅ ត្រូវចំណាយពេល ៤-១២ សប្ដាហ៍ ដើម្បីឲ្យផលិតផលណាមួយបង្ហាញនូវភាពប្រសើរឡើង។
  • ជ្រើសរើសផលិតផលដែលគ្មានជាតិប្រេង។ ធ្វើឲ្យប្រាកដថា ផលិតផលថែទាំស្បែក និងផលិតផលកែសម្ផស្សរបស់លោកអ្នកមានបិទស្លាក "គ្មានជាតិប្រេង/មិនបង្កឲ្យកើតមុនដំបូក"។
  • ជៀសវាងការប្រើប្រាស់សាប៊ូដែលធ្វើឲ្យសឹកស្បែក ផលិតផលសម្រាប់ដុសមុខ ផលិតផលសម្រាប់លាបឲ្យស្បែកតឹង ផលិតផលដែលធ្វើឲ្យស្បែករួញ ឬស្វិត និងម៉ាស់ ដែលអាចធ្វើឲ្យស្បែករបស់លោកអ្នកក្រហាយ។ ស្បែកក្រហាយ ងាយនឹងបែកធ្លាយ។
  • មុនដែលមានសភាពធ្ងន់ធ្ងរ ត្រូវការជំនួយពីវេជ្ជបណ្ឌិត។ ផលិតផលដែលអាចរកទិញបានដោយគ្មានវេជ្ជបញ្ជា មិនអាចព្យាបាលមុនដែលមានសភាពធ្ងន់ធ្ងរបានទេ។
  • ហាមប្រើដុំដុសខាត់មុខ កន្សែងជូតមុខ ឬទឹកលាងសម្អាតដែលធ្វើឲ្យសឹកស្បែក។ ផលិតផលទាំងនេះ អាចធ្វើឲ្យក្រហាយស្បែក និងបណ្ដាលឲ្យបែកធ្លាយ។
  • ហាមដុសជូតស្បែករបស់លោកអ្នក។ ការលាងសម្អាត និងការដុសជូតខ្លាំងៗ អាចធ្វើឲ្យស្បែករបស់លោកអ្នកក្រហាយ និងធ្វើឲ្យសភាពមុនកាន់តែអាក្រក់ថែមទៀត។
ជំងឺរលាកស្បែក

តើជំងឺរលាកស្បែកជាអ្វី?



ជំងឺរលាកស្បែកមានន័យយ៉ាងសាមញ្ញថា ការឡើងក្រហមស្បែក ប៉ុន្តែវារួមមានស្ថានភាពជាច្រើន។ ដំណាក់កាលដំបូងនៃជំងឺរលាកស្បែក យើងអាចកំណត់លក្ខណៈបានដោយឃើញស្បែកឡើងពណ៌ក្រហម ស្ងួត និងរមាស់។ ទម្រង់នៃជំងឺរលាកស្បែកដែលធ្ងន់ធ្ងរជាងនេះ អាចលេចឡើងជា ស្នាមក្រមរ ឬពងបែកដែលមានហូរជាតិទឹកចេញមក។
ជំងឺរលាកស្បែក គឺជាបញ្ហាស្បែកទូទៅ ដែលមិនឆ្លងរាលដាល ឬគំរាមកំហែងដល់អាយុជីវិតឡើយ។ ទោះជាយ៉ាងណា វាធ្វើឲ្យលោកអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ត និងភ័យអំពីខ្លួនឯង។

តើមានជំងឺរលាកស្បែកប្រភេទអ្វីខ្លះ?

ជំងឺរលាកស្បែកចម្លែក (តាអក) - ជំងឺនេះ អាចចាប់ផ្ដើមនៅក្នុងទារកភាព។ ស្នាមកន្ទួលរមាស់ និងមានពណ៌ក្រហមនេះ ភាគច្រើនតែងតែកើតឡើងនៅក្នុងផ្នត់ស្បែកដូចជា កែងដៃ ក្រោយជង្គង់ និងនៅខាងមុខក។

ជំងឺរលាកស្បែកដោយសារប៉ះជាមួយនឹងអ្វីមួយ – ស្នាមកន្ទួលនេះ លេចឡើងនៅពេលដែលស្បែកប៉ះជាមួយនឹងសារធាតុទាំងឡាយដែលធ្វើឲ្យក្រហាយស្បែក ឬបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី ដូចជា រមាស់កន្ទួលស្បែកដោយសារប៉ះជាមួយនឹងវល្លិ៍ពុល សាប៊ូទឹក ឬសាប៊ូម្សៅជាដើម។ ស្នាមកន្ទួល អាចបង្កឲ្យទៅជារលាក ឬរមាស់។ ពងបែកក៏អាចកើតមានផងដែរ។

ជំងឺរលាកស្បែកក្បាល – ជំងឺនេះ យើងមើលឃើញជាក្រមរ "ប្រេង" ពណ៌ក្រហម ឬលឿង ដែលជាធម្មតានៅលើស្បែកក្បាល ហើយជួនកាលនៅលើមុខ ជាពិសេសនៅជុំវិញបរិវេណត្រចៀក និងច្រមុះ។ វាគឺជាមូលហេតុសាមញ្ញដែលបង្កឲ្យទៅជាអង្គែ។

តើមានកត្តាហានិភ័យអ្វីខ្លះ?

កត្តាមួយចំនួន ដែលអាចបង្កើនហានិភ័យដែលអាចកើតជំងឺរលាកស្បែកប្រភេទមួយចំនួនដូចជា៖

វ័យ៖ ជំងឺរលាកស្បែក អាចកើតនៅគ្រប់វ័យ ប៉ុន្តែជំងឺរលាកស្បែកចម្លែក ជាធម្មតាចាប់ផ្ដើមនៅទារកភាព។

ជំងឺហឺត និងអាលែកហ្ស៊ី៖ ជំងឺរលាកស្បែកចម្លែក តែងតែឃើញមាននៅក្នុងចំណោមអ្នកដែលមានប្រវត្តិផ្ទាល់ខ្លួន ឬប្រវត្តិគ្រួសារដែលកើតជំងឺគ្រុនក្ដៅកណ្ដាស់ហៀរសំបោរ ឬជំងឺហឺត។

ការងារ៖ ការងារដែលធ្វើឲ្យអ្នកត្រូវប៉ះពាល់ជាមួយនឹងសារធាតុគីមី សារធាតុរំលាយ ឬភ្នាក់ងារលាងសម្អាតមួយចំនួន បង្កើននូវហានិភ័យរបស់លោកអ្នកចំពោះការកើតជំងឺរលាកស្បែកដោយសារប៉ះជាមួយនឹងអ្វីមួយ។

តួនាទីរបស់ ប៊ីយ៉ូណា នៅក្នុងជំងឺរលាកស្បែក៖

  • រក្សាបាននូវសុខភាព និងភាពត្រឹមត្រូវរបស់ស្បែក
  • ជួយធ្វើឲ្យមានលំនឹងនៃការលូតលាស់ស្បែក និងកាត់បន្ថយរោគសញ្ញានៃជំងឺរលាកស្បែក
  • កាត់បន្ថយការចេញផ្ដូក និងស្នាមកន្ទួលនៅលើស្បែករបស់អ្នកជំងឺរលាកស្បែកក្បាល
  • ធ្វើឲ្យរបាំងការពាររបស់ស្បែកកាន់តែរឹងមាំ
  • បង្កើនមុខងារកោសិកាភាពស៊ាំ និងអាចបង្កើតភាពធន់ទៅនឹងជំងឺឆ្លង
  • បណ្ដាវីតាមីនដែលមាននៅក្នុង ប៊ីយ៉ូណា អាចជួយកាត់បន្ថយរោគសញ្ញាផ្សេងៗ និងបង្ការមិនឲ្យជំងឺរលាកស្បែកកើតឡើងវិញ៖
    • វីតាមីន អា បង្កើនភាពស៊ាំ និងជាតម្រូវការសម្រាប់ការថែទាំ និងជួលជុលជាលិកាស្បែក។ វាដើរតួដូចជាអង់ទីអុកស៊ីដង់មួយដូច្នេះដែរ ដោយវាជួយការពារស្បែកពីការខូចខាតដោយសារអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី។
    • វីតាមីន បេ-កុំផ្លិច គឺសំដៅទៅលើវីតាមីនប្រឆាំងនឹងស្ត្រេស។ វាជួយដល់ការលូតលាស់ និងការថែទាំសរសៃប្រសាទ ស្បែក ភ្នែក និងសក់។
    • វីតាមីន សេ គឺជាអង់ទីអុកស៊ីដង់ដ៏មានថាមពលមួយទៀត ដែលកែលម្អសុខភាពស្បែក និងអាចកាត់បន្ថយរោគសញ្ញាជំងឺតាអកឲ្យនៅតិចបំផុត។ វាក៏ជួយដល់ការកម្ចាត់ចោលនូវសារធាតុពុល (ដូចជា សារធាតុដែលធ្វើឲ្យទាស់) ចេញពីរាងកាយផងដែរ។
    • វីតាមីន ដេ ក៏ជួយដល់រោគសញ្ញាមួយចំនួននៃជំងឺរលាកស្បែកផងដែរ ដូចជា រមាស់ ស្ងួត និងឡើងក្រហម។
    • វីតាមីន អឺ កែលម្អលក្ខណៈខាងក្រៅរបស់ស្បែក និងជួយកាត់បន្ថយភាពស្ងួត និងការឈឺចាប់។ ដូចគ្នានឹងអង់ទីអុកស៊ីដង់មួយដូច្នោះដែរ គឺវាក៏ជួយដល់ជំងឺរលាកស្បែកផងដែរ ដោយវាបង្ការមិនឲ្យកោសិកាខូចដោយសារពពួករ៉ាឌីកាល់សេរី និងអុកស៊ីតកម្មនៃសារធាតុខ្លាញ់។
ជំងឺរលាកនឹងកម្ដៅថ្ងៃ

តើអ្វីជាជំងឺរលាកនឹងកម្ដៅថ្ងៃ?

ជំងឺរលាកនឹងកម្ដៅថ្ងៃ គឺជាការខូចស្បែកដែលបណ្ដាលមកពីការប៉ះនឹងកាំរស្មីយូវីមកពីព្រះអាទិត្យច្រើនហួសពេក។ វាអាចធ្វើឲ្យស្បែករបស់លោកអ្នកឡើងក្រហម និងឈឺចាប់ ដែលក្រោយមកទៀតបណ្ដាលឲ្យរបកស្បែក ឬមានពងបែក។ ភាពធ្ងន់ធ្ងរនៃជំងឺរលាកនឹងកម្ដៅថ្ងៃ អាស្រ័យទៅលើប្រភេទនៃស្បែករបស់លោកអ្នក និងរយៈពេលដែលស្បែករបស់លោកអ្នកប៉ះនឹងកាំរស្មីយូវី។ រោគសញ្ញានៃជំងឺរលាកនឹងកម្ដៅថ្ងៃ មិនអាចកើតឡើងភ្លាមៗបានទេ ហើយអាចចំណាយពេលរហូតដល់ទៅ ៥ ម៉ោង ដើម្បីលេចចេញនូវរោគសញ្ញារបស់វា។

រោគសញ្ញា និងអាការៈរោគនៃជំងឺរលាកនឹងកម្ដៅថ្ងៃ

  • ស្បែកប្រែទៅជាពណ៌ស៊ីជំពូ ឬក្រហម
  • ស្បែកមានអារម្មណ៍ថាក្ដៅឧណ្ហៗ ឬក្ដៅខ្លាំងនៅពេលប៉ះ
  • ឈឺចាប់ ឬទន់
  • ហើម
  • ពងបែកមានទឹករងៃតូចៗ ដែលអាចនឹងបែកធ្លាយ
  • ឈឺក្បាល គ្រុនក្ដៅ និងអស់កម្លាំង ប្រសិនបើជំងឺរលាកនឹងកម្ដៅថ្ងៃគ្របដណ្ដប់លើកន្លែងធំមួយ
  • ផ្នែកណាមួយនៃដងខ្លួនរបស់លោកអ្នក រួមទាំងទងត្រចៀក ស្បែកក្បាល និងបបូរមាត់របស់លោកអ្នកអាចរលាកបាន
  • ភ្នែកងាយនឹងទទួលរងនូវកាំរស្មីយូវីខ្លាំងលើសលប់។ ភ្នែកដែលកើតជំងឺរលាកនឹងកម្ដៅថ្ងៃ អាចមានអារម្មណ៍ថាឈឺចាប់ ឬរកាំ

តើលោកអ្នកអាចជៀសវាងពីការកើតជំងឺរលាកនឹងកម្ដៅថ្ងៃបានដោយរបៀបណា?

  • ជៀសវាងការប៉ះនឹងពន្លឺថ្ងៃរវាងម៉ោង ១០ ព្រឹក និងម៉ោង ៤ រសៀល។ កាំរស្មីព្រះអាទិត្យ ខ្លាំងបំផុតនៅក្នុងអំឡុងម៉ោងទាំងនេះ។ ស្វែងរកម្លប់ជ្រកនៅពេលណាអាចធ្វើបាន ប្រសិនបើលោកអ្នកមិនអាចជៀសវាងពីការត្រូវនឹងពន្លឺថ្ងៃបានទេនោះ។
  • គ្របដណ្ដប់ខ្លួន។ ពាក់សម្លៀកបំពាក់សាច់តឹងណែន ដែលនឹងគ្របដណ្ដប់ដៃ និងជើងរបស់លោកអ្នក និងមួកដែលមានហាមធំ។
  • ប្រើក្រែមការពារកម្ដៅថ្ងៃឲ្យបានញឹកញាប់ និងសព្វកន្លែង។ ជានិច្ចកាល ត្រូវប្រើក្រែមការពារកម្ដៅថ្ងៃដែលមានវិសាលគមន៍ទូលំទូលាយ ដែលមានកត្តាការពារកម្ដៅថ្ងៃ (SPF) ចាប់ពី ១៥ ឡើងទៅ ដែលផ្ដល់ការការពារប្រឆាំងនឹងកាំរស្មី យូវីអេ និងយូវី។ លាបក្រែមការពារកម្ដៅថ្ងៃឲ្យបានសព្វកន្លែង និងលាបម្ដងទៀតរាល់ ២ ម៉ោងម្ដង ឬច្រើនជាងនេះ ប្រសិនបើលោកអ្នកត្រូវការហែលទឹក ឬមានបែកញើស។ លោកអ្នកគួរប្រើវា សូម្បីតែនៅថ្ងៃដែលមានពពក ឬចុះអ័ព្ទក៏ដោយ។
  • ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ។ កុំភ្លេចពាក់វ៉ែនតាការពារកម្ដៅថ្ងៃ នៅពេលលោកអ្នកចេញទៅខាងក្រៅផ្ទះ។ លោកអ្នកគួរតែជ្រើសរើសពាក់វ៉ែនតាណាមួយ ដែលសមបំផុតទៅនឹងផ្ទៃមុខរបស់លោកអ្នក និងបាំងពន្លឺយូវីបាន ៩៩% ឬ ១០០%។

ប៊ីយ៉ូណាការពារពីជំងឺរលាកនឹងកម្ដៅថ្ងៃ

វត្តមានអង់ទីអុកស៊ីដង់នៅក្នុងប៊ីយ៉ូណា

  • បង្កើនការការពាររបស់ស្បែកស្រទាប់ក្រោមប្រឆាំងនឹងកាំរស្មីយូវី
  • ផ្ដល់ការការពារយូរអង្វែង
  • រួមចំណែកដល់ការថែទាំសុខភាព និងលក្ខណៈខាងក្រៅនៃស្បែក

ការខូចស្បែកដែលបណ្ដាលមកពីកម្ដៅថ្ងៃ បង្កើតបានជារ៉ាឌីកាល់សេរីនៅក្នុងរាងកាយរបស់យើង។ វីតាមីនប្រភេទអង់ទីអុកស៊ីដង់ ដូចជា វីតាមីន អា វីតាមីន សេ និងវីតាមីន អឺ ដែលមានវត្តមាននៅក្នុង ប៊ីយ៉ូណា ផ្ដល់នូវការការពារពីខាងក្នុងប្រឆាំងនឹងឥទ្ធិពលបំផ្លាញរបស់ពពួករ៉ាឌីកាល់សេរី។ ដូច្នេះ ខណៈដែលក្រែមការពារកម្ដៅថ្ងៃការពារលោកអ្នកពីខាងក្រៅ វីតាមីនការពារមកពីខាងក្នុង។

វីតាមីន សេ គឺជាអង់ទីអុកស៊ីដង់ ដែលជួយជាមួយនឹងការជួសជុល និងបង្កើតកោសិកាឡើងវិញ។ វាការពារ ហើយក៏កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរលាកនឹងកម្ដៅថ្ងៃផងដែរ។

វីតាមីន អឺ ការពារភ្នាសកោសិកាទាំងអស់ពីការខូចស្បែកដោយសារពពួករ៉ាឌីកាល់សេរី។ វាកាត់បន្ថយការខូចស្បែកដោយសារត្រូវនឹងពន្លឺ និងការជ្រីវជ្រួញស្បែក។

សេឡេនីញ៉ូម អាចកាត់បន្ថយហានិភ័យដែលបង្កឲ្យទៅជាជំងឺមហារីកស្បែក ដោយសារការប៉ះនឹងពន្លឺថ្ងៃ។

ការ៉ូតេណូអ៊ីត ដូចជា បេតា-ការ៉ូតែន ឬលីកូប៉ែន គឺជាអង់ទីអុកស៊ីដង់ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយពពួករ៉ាឌីកាល់អុកស៊ីសែន និងពែរ៉ូស៊ីលដែលមានម៉ូលេគុលតែមួយ ដែលត្រូវបានបង្កើតឡើងនៅអំឡុងពេលស្បែកប៉ះនឹងពន្លឺថ្ងៃ។
ជំងឺបែកស្រការបកស្បែក

តើជំងឺបែកស្រការបកស្បែកជាអ្វី?

ជំងឺបែកស្រការបកស្បែក គឺជាជំងឺស្បែកទូទៅមួយ ដែលប៉ះពាល់ដល់វដ្ដជីវិតនៃកោសិកាស្បែក។ ជំងឺបែកស្រការបកស្បែក អាចបណ្ដាលឲ្យកោសិកាស្បែកកើតឡើងយ៉ាងឆាប់រហ័សនៅលើផ្ទៃស្បែក ដោយបង្កើតបានជាក្រមរភ្លឺមានពណ៌ដូចប្រាក់ និងកន្លែងរមាស់ ស្ងួត និងពណ៌ក្រហម ដែលជួនកាលមានការឈឺចាប់។

តើជំងឺបែកស្រការបកស្បែកមានលក្ខណៈដូចម្ដេច?

រោគសញ្ញា និងអាការៈរោគនៃជំងឺបែកស្រការបកស្បែក អាចខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែអាចរួមមានរោគសញ្ញា និងអាការៈរោគមួយ ឬច្រើនដូចតទៅ៖
  • កន្លែងស្បែកឡើងក្រហម ដែលគ្របដណ្ដប់ដោយក្រមរពណ៌ប្រាក់
  • ស្នាមរបកស្បែកតូចៗ (តែងតែឃើញចំពោះកុមារ)
  • ស្បែកស្ងួត ដាច់រលាត់ដែលអាចចេញឈាម
  • រមាស់ រលាក ឬឈឺ
  • ក្រចកក្រាស់ មានស្នាមអុជៗ ឬស្នាមឆ្នូត
  • ហើម ឬជាប់សន្លាក់
កន្លែងដែលកើតជំងឺបែកស្រការបកស្បែក អាចមានលំដាប់ចាប់ពីស្នាមក្រមរដូចអង្គែតិចតួច រហូតដល់ការចេញផ្ដូកធំៗដែលគ្របដណ្ដប់ទៅលើកន្លែងធំៗ។ ករណីជំងឺបែកស្រការបកស្បែកកម្រិតស្រាល អាចធ្វើឲ្យរំខានក្នុងចិត្ត ហើយករណីធ្ងន់ធ្ងរអាចធ្វើឲ្យមានការឈឺចាប់ ធ្វើឲ្យខូចទ្រង់ទ្រាយស្បែក និងធ្វើឲ្យពិការ។

តើអ្វីដែលបង្កឲ្យមានជំងឺបែកស្រការបកស្បែក?

មូលហេតុពិតប្រាកដដែលបង្កឲ្យមានជំងឺបែកស្រការបកស្បែក មិនត្រូវបានគេដឹងពេញលេញទេ ប៉ុន្តែវាមានទំនាក់ទំនងទៅនឹងប្រព័ន្ធភាពស៊ាំ និងអន្តរអំពើរបស់វាជាមួយនឹងមជ្ឈដ្ឋាននៅក្នុងខ្លួនមនុស្សដែលមានការទទួលសេណេទិចឆាប់រហ័ស។ នៅក្នុងជំងឺបែកស្រការបកស្បែក កោសិការាងអក្សរ T (ផ្នែកនៃប្រព័ន្ធការពាររបស់រាងកាយ) ចាប់ផ្ដើមវាយលុកកោសិកាស្បែកដែលមានសុខភាពល្អ។ លក្ខណៈបែបនេះ ជំរុញឲ្យប្រព័ន្ធភាពស៊ាំផលិតកោសិកាស្បែកថ្មីៗ និងកោសិការាងអក្សរ T កាន់តែច្រើន។ កោសិកាស្បែកទាំងនេះ ងាប់ក្នុងរយៈពេល ៥-៦ ថ្ងៃ ជាជាងរយៈពេលធម្មតា ២៨ ថ្ងៃ។ កោសិកាស្បែកដែលងាប់ កើនឡើងនៅលើផ្ទៃស្បែកជាបំណះក្រាស់ និងមានក្រមរ។កង្វះសារធាតុចិញ្ចឹម ជំរុញប្រព័ន្ធភាពស៊ាំ ហើយធ្វើឲ្យជំងឺបែកស្រការបកស្បែកកាន់តែអាក្រក់

តួនាទីរបស់ ប៊ីយ៉ូណា នៅក្នុងជំងឺបែកស្រការបកស្បែក

  • កាត់បន្ថយអាការៈរលាកស្បែក រមាស់ និងឡើងកន្ទួលក្រហម
  • ដើរតួនាទីកណ្ដាលនៅក្នុងការធ្វើឲ្យមានលំនឹង និងគ្រប់គ្រងការលូតលាស់កោសិកាស្បែក
  • មានសក្ដានុពលអស្ចារ្យនៅក្នុងការសម្អាតស្បែកដែលខូចដោយសារជំងឺបែកស្រការបកស្បែក
  • ជាអ្នកជំនួសឲ្យការព្យាបាលថែទាំបានយ៉ាងអស្ចារ្យ សម្រាប់ជំងឺបែកស្រការបកស្បែករ៉ាំរ៉ៃ
ពុំមានវិធីព្យាបាលសម្រាប់ជំងឺនេះទេ ប៉ុន្តែកត្តារបៀបរបបក្នុងការរស់នៅ រួមមានដូចជា ការគ្រប់គ្រងស្ត្រេស ការប្រើថ្នាំលាបដងខ្លួន និងការប្រើអាហារបំប៉នដែលសម្បូរទៅដោយវីតាមីនមួយចំនួនរួមមាន វីតាមីនសេ វីតាមីនអឺ និងវីតាមីន-បេ (ដូចជា ហ្វូឡាត) ដែលជាអង់ទីអុកស៊ីដង់ អាចផ្ដល់នូវការការពារប្រឆាំងនឹងការរលាកបានមួយចំនួន។
វីតាមីនដែលជាប្រភេទអង់ទីអុកស៊ីដង់ដូចជា វីតាមីនសេ វីតាមីនអឺ និងបេការ៉ូតែន (នាំមុខវីតាមីន អា) ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ហើយមានលទ្ធភាពផ្ដល់នូវការការពារប្រឆាំងនឹងការអភិវឌ្ឍនៃស្ថានភាពនៃ ឬកាត់បន្ថយអាំងតង់ស៊ីតេនៃអាការៈរោគ។

វីតាមីន-បេ មានអត្ថប្រយោជន៍ ពីព្រោះវាដើរតួនាទីនៅក្នុងការជួសជុល និងព្យាបាលជាលិកាស្បែក។ វីតាមីនមួយក្នុងចំណោមវីតាមីន-បេ គឺទីយ៉ាមីន (thiamin) ឬហៅថា B1។

អាស៊ីតប៉ង់តូតែននិច (PA) គឺជាវីតាមីន-បេ មួយផ្សេងទៀត ដែលមានសារៈសំខាន់សម្រាប់សុខភាពសក់ ស្បែក និងក្រចករបស់លោកអ្នក។

អ្នកដែលកើតជំងឺបែកស្រការបកស្បែក អាចឡើងកម្រិតអូម៉ូស៊ីស្តែន (homocysteine)។ កាលណាកម្រិតឈាមអូម៉ូស៊ីស្តែនកាន់តែខ្ពស់ (នៅក្នុងខ្លួនអ្នកដែលកើតជំងឺបែកស្រការបកស្បែក) អាការៈរោគនៃជំងឺក៏កាន់តែធ្ងន់ធ្ងរដែរ។អាស៊ីតហ្វូលីកជួយធ្វើឲ្យមានលំនឹង និងកាត់បន្ថយកម្រិតអូម៉ូស៊ីស្តែន។ ដូច្នេះ កម្រិតអាស៊ីតហ្វូលីក (វីតាមីន B9) មានទំនាក់ទំនងទៅវិញទៅមកផ្ទុយគ្នាជាមួយនឹងកម្រិតធ្ងន់ធ្ងរនៃជំងឺបែកស្រការបកស្បែក។

គួរ និងពុំគួរសម្រាប់ការគ្រប់គ្រងជំងឺបែកស្រការបកស្បែក

គួរ
  • ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក៖ ជានិច្ចកាល ត្រូវពិគ្រោះរាល់សេចក្ដីលម្អិតអំពីស្ថានភាពជំងឺរបស់លោកអ្នកជាមួយគ្រូពេទ្យព្យាបាលជំងឺស្បែក រួមមាន អាការៈរោគដំបូងនៃជំងឺបែកស្រការបកស្បែករបស់លោកអ្នក ស្ថានភាពដែលមើលទៅហាក់ដូចជាធ្វើឲ្យអាការៈរោគ និងការព្យាបាលដែលលោកអ្នកកំពុងទទួលបានកាន់តែធ្ងន់ធ្ងរថែមទៀត។
  • បន្ថែមសំណើម៖រក្សាឲ្យស្បែករបស់លោកអ្នកមានសំណើមល្អ ពីព្រោះស្បែកស្ងួតកាន់តែធ្វើឲ្យងាយកើតជំងឺបែកស្រការបកស្បែក។ ក្រោយពេលងូតទឹករួច សូមកុំភ្លេចលាបក្រែម ឬប្រេងក្នុងបរិមាណសមស្របដើម្បីការពារកុំឲ្យស្បែកលោកអ្នកស្ងួត។ សូមប្រុងប្រយ័ត្នជាពិសេសអំពីការបន្ថែមសំណើមដល់ស្បែករបស់លោកអ្នក នៅអំឡុងខែត្រជាក់ ជាពេលដែលអាកាសធាតុត្រជាក់នៅខាងក្រៅផ្ទះអាចបង្កឲ្យស្បែកស្ងួតបាន។
  • ត្រូវងូតទឹក៖ ការត្រាំនៅក្នុងទឹកក្ដៅឧណ្ហៗ (មិនក្ដៅខ្លាំង) ប្រហែល ១៥ នាទី ជារៀងរាល់ថ្ងៃ អាចជួយធ្វើឲ្យក្រមរធូររលុង និងកាត់បន្ថយអាការៈរមាស់ និងរលាកដែលបង្កពីជំងឺបែកស្រការបកស្បែក។
  • ទទួលពន្លឺថ្ងៃខ្ល៖ត្រូវប្រាកដថា មានតែកន្លែងដែលប៉ះពាល់ដោយជំងឺបែកស្រការបកស្បែកប៉ុណ្ណោះ ដែលត្រូវដាក់ឲ្យប៉ះពន្លឺថ្ងៃ។ គ្របដណ្ដប់ស្បែកដែលមិនមានការប៉ះពាល់ ដោយប្រើក្រណាត់ ឬក្រែមការពារកម្ដៅថ្ងៃដែលមានកត្តាការពារកម្ដៅថ្ងៃ (SPF) យ៉ាងហោចណាស់ ១៥។ ត្រូវកម្រិតឲ្យការប៉ះនឹងពន្លឺព្រះអាទិត្យតែត្រឹម ១៥ នាទី ហើយត្រូវប្រុងប្រយ័ត្នចំពោះការរលាកដោយសារកម្ដៅថ្ងៃ ដែលនឹងធ្វើឲ្យបញ្ហាកាន់តែយ៉ាប់យ៉ឺនថែមទៀតតែប៉ុណ្ណោះ។
  • ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ៖ ជំងឺបែកស្រការបកស្បែក មិនមែនពិបាកតែផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានការពិបាកផ្លូវចិត្តផងដែរ។ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍សៅហ្មងក្នុងចិត្ត អន់ចិត្ត និងឯកោ។ បញ្ហារូបរាងដែលទាក់ទងនឹងលក្ខណៈខាងក្រៅនៃស្បែកខូចដែលបណ្ដាលមកពីជំងឺបែកស្រការបកស្បែក ដែលមិនជាទីគួរឲ្យចាប់អារម្មណ៍ គឺជារឿងធម្មតាទេ។ សូមពិគ្រោះ និងចែករំលែកអារម្មណ៍របស់លោកអ្នកអំពីជំងឺនេះជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ និងវេជ្ជបណ្ឌិតរបស់លោកអ្នក។
ពុំគួរ
  • ហាមខាត់ស្បែក៖ លោកអ្នកមិនត្រូវព្យាយាមខាត់ស្បែកដែលខូចរបស់លោកអ្នកចេញឡើយ។ វានឹងគ្រាន់តែបានធ្វើឲ្យក្រហាយស្បែក និងធ្វើឲ្យអាការៈរោគកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះ។ការងូតទឹកក្ដៅខ្លាំង ឬប្រើអេប៉ុងដុសខ្លួន ក៏អាចធ្វើឲ្យអាការៈជំងឺបែកស្រការបកស្បែករបស់លោកអ្នកផ្ទុះឡើងផងដែរ។
  • កុំទទួលស្ត្រេស៖ មានការបង្ហាញឲ្យឃើញថា ស្ថានភាពជំងឺបែកស្រការបកស្បែកកាន់តែយ៉ាប់យ៉ឺនដោយសារស្ត្រេស។ ត្រូវថែរក្សាខ្លួនលោកអ្នកបន្ថែមទៀត ដើម្បីជៀសវាងស្ត្រេស ដូចជាទទួលទានឲ្យបានល្អ ហាត់ប្រាណ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ និងតាំងសមាធិ។
  • ហាមទទួលទានបារី៖ កម្រិតការទទួលទានគ្រឿងស្រវឹង និងបោះបង់ចោលការទទួលទានបារី។
  • ហាមបោះបង់៖ វាអាចត្រូវចំណាយពេលខ្លះ ក្នុងការស្វែងរកការរួមផ្សំគ្នានៃវិធីព្យាបាលដ៏ត្រឹមត្រូវ ដែលនឹងមានប្រសិទ្ធភាពល្អបំផុតសម្រាប់ស្ថានភាពជំងឺបែកស្រការបកស្បែករបស់លោកអ្នក។ ដូច្នេះ សូមមានការអត់ធ្មត់ និងត្រូវមានភាពស្របគ្នាជាមួយនឹងផែនការព្យាបាលរបស់លោកអ្នក។

គន្លឹះដើម្បីសម្រស់

Beauty Tips - Skin
ស្បែកស្អាត និងរបៀបរបបរស់នៅមានសុខភាពល្

ជម្រើសក្នុងការថែទាំឲ្យស្បែកស្អាត និងរបៀបរបបរស់នៅមានសុខភាពល្អ អាចជួយពន្យារដំណើរការទៅរកភាពចាស់តាមធម្មជាតិ និងបង្ការបញ្ហាស្បែកផ្សេងៗជាច្រើន។ ចាប់ផ្ដើមជាមួយនឹងគន្លឹះដ៏មានសារៈប្រយោជន៍ទាំងនេះ…

គ្រឿងបំពុលបរិស្ថាន

កត្តានេះ មានសារៈសំខាន់ណាស់ ប្រសិនបើលោកអ្នករស់នៅក្នុងតំបន់ប្រជុំជនដែលមានការបំពុលខ្លាំង ដែលស្បែករបស់លោកអ្នកទទួលរងការខូចខាតដោយសារគ្រឿង បំពុលបរិស្ថានជាច្រើនដូចជា ធូលី និងចំហាយផ្សែងជាដើម។ ការបំពុលបរិស្ថាន អាចបណ្ដាលឲ្យស្បែកខ្វះជាតិទឹក ពណ៌មិនស្អាត ស្ទះរន្ធញើស និងកើតមុន។

ការប៉ះនឹងកាំរស្មីយូវី

ការប៉ះនឹងកាំរស្មីយូវី គឺជាកត្តាលេខមួយក្នុងចំណោមកត្តាទាំងឡាយដែលធ្វើឲ្យស្បែកចាស់។ ពន្លឺថ្ងៃធ្វើឲ្យខូចដល់អេឡាស្ទីន និងកូឡាសែននៅក្នុងស្បែក ដែលបកប្រែក្រមទៅជាស្វិតស្រពោន រលុង និងជ្រីវជ្រួញ។ វាក៏បណ្ដាលឲ្យស្លេកពណ៌ និងធ្វើឲ្យវាយនភាពគ្រើមផងដែរ។ ការនៅឆ្ងាយពីព្រះអាទិត្យទាំងស្រុងគឺមិនអាចធ្វើបានឡើយ ដូច្នេះគ្រាន់តែព្យាយាមកាត់បន្ថយការប៉ះនឹងពន្លឺថ្ងៃឲ្យមកនៅត្រឹមពាក់កណ្ដាលបានហើយ។

កំណត់អំពីប្រភេទស្បែករបស់លោកអ្នក

កំណត់អំពីប្រភេទស្បែករបស់លោកអ្នក
NormalSkin
DrySkin
SensitiveSkin
OilySkin
CombinationSkin

ការសម្រេចចិត្តដ៏ត្រឹមត្រូវទាក់ទងនឹងការថែទាំស្បែក គឺអាចធ្វើទៅបានតែនៅពេលដែលលោកអ្នកដឹងពីប្រភេទស្បែករបស់លោកអ្នកប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រភេទស្បែកត្រូវបានកំណត់តាមសេណេទិច ដែលលោកអ្នកកើតមកដោយមានស្បែកប្រភេទនោះ។ សម្រស់ស្បែកគឺអាស្រ័យទៅលើកត្តាជាច្រើនដូចជា អាហារូបត្ថម្ភរបស់លោកអ្នក និងវិធីដែលលោកអ្នកថែរក្សាខ្លួនឯងជាដើម។ ជាទូទៅ មានស្បែកចំនួនប្រាំប្រភេទគឺ៖

១.ស្បែកធម្មតា
២.ស្បែកស្ងួត
៣.ស្បែកមានជាតិខ្លាញ់
៤.ស្បែកច្រើនប្រភេទផ្សំចូលគ្នា
៥.ស្បែកងាយរងជំងឺ

ការកំណត់អំពីប្រភេទស្បែករបស់លោកអ្នក ជួយដល់លោកអ្នកក្នុងការជ្រើសរើសវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាស្បែករបស់លោកអ្នក។ សូមមេត្តាឆ្លើយសំណួរខាងក្រោម ដើម្បីកំណត់អំពីប្រភេទស្បែករបស់លោកអ្នក។

តើស្បែករបស់លោកអ្នកមានសភាពដូចម្ដេច នៅពេលលោកអ្នកក្រោកពីដំណេកលើកដំបូង?

  •  ក.  ធម្មតា - មានការប្រែប្រួលតិចតួចពីយប់មុន
  •  ខ.  តឹង និងស្ដើង
  •  គ.  មានជាតិខ្លាញ់ទាំងអស់
  •  ឃ.  ឡើងពណ៌ក្រហម និងមានស្នាមជាំ

ក្រោយពីលោកអ្នកលុបលាងមុខរបស់លោកអ្នករួច សូមរង់ចាំ ១៥-២០ នាទី។ តើនៅ ពេលនោះស្បែករបស់លោកអ្នកមានសភាពដូចម្ដេច?

  •  ក.  មានផាសុកភាព - មិនមានជាតិខ្លាញ់ច្រើនពេក និងមិនតឹងខ្លាំងពេក
  •  ខ.  តឹងខ្លាំង និងមើលទៅស្រអាប់
  •  គ.  មានជាតិខ្លាញ់នៅជុំវិញច្រមុះ ថ្ងាស ចង្កា និងរាលដាលនៅជុំវិញបរិវេណថ្ពាល់
  •  ឃ.  ឡើងពណ៌ក្រហម និងរមាស់

រន្ធញើសនៅលើផ្ទៃមុខរបស់លោកអ្នកគឺ

  •  ក.  អាចសម្គាល់ឃើញតិចតួចនៅជុំវិញបរិវេណច្រមុះe
  •  ខ.  ពិបាកនឹងសម្គាល់ឃើញបន្តិច ប្រសិនបើត្រូវសម្គាល់មើលទាំងអស់
  •  គ.  ស្នាមអាចម៍រុយធំៗ និងអាចសម្គាល់ឃើញ ជាពិសេសនៅជុំវិញបរិវេណច្រមុះ ហើយក្រោយមករាលដាលទៅដល់ថ្ពាល់

ខ្ញុំសូមពណ៌នាថា ស្បែករបស់ខ្ញុំគឺ

  •  ក.  ល្អណាស់ - ជួនកាលមានជាតិខ្លាញ់តិចតួចនៅជុំវិញបរិវេណដែលមានរាងជាអក្សរ T ហើយជួនកាលស្ងួតបន្តិចនៅក្នុងបរិវេណថ្ពាល់
  •  ខ.  គ្មានផាសុកភាព - ស្រអាប់ រមាស់ ស្ដើង
  •  គ.  មានបញ្ហា - ទំនងជានឹងបែកធ្លាយញឹកញាប់ ហើយស្ដើងម្ដងម្កាល
  •  ឃ. មានបញ្ហាប្រឈម - ខ្ញុំមានប្រតិកម្មមិនល្អជាមួយនឹងផលិតផលផ្សេងៗជាញឹកញាប់ ស្បែកឡើងពណ៌ក្រហម និងមានស្នាមជាំដោយសារម្ហូប និងភេសជ្ជៈមួយចំនួនដែលខ្ញុំប្រើប្រាស់។ល។

ស្គាល់សរីរាង្គរបស់លោកអ្នក

ស្បែក

ស្បែកគឺជាសរីរាង្គធំជាងគេបំផុតនៃរាងកាយ ដែលបង្កើតបានជា ១៦% នៃទម្ងន់ខ្លួន ដែលមានផ្ទៃ ១.៨ម២។វាមានបីស្រទាប់សំខាន់ៗដូចជា ស្រទាប់អេពីឌែម ស្រទាប់ឌែម និងស្រទាប់ខ្លាញ់ក្រោមស្បែក/អ៊ីប៉ូឌែម។ ស្បែកគឺជាសរីរាង្គឌីណាមិចមួយ ដែលមានការប្រែប្រួលលក្ខណៈរបស់វាជានិច្ច ពីព្រោះកោសិកានៃស្រទាប់ខាងក្រៅត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ និងជំនួសថ្មីដោយកោសិកាខាងក្នុង ដែលរំកិលចេញពីខាងក្នុងចេញមកផ្ទៃស្បែកខាងក្រៅ។

ស្រទាប់ស្បែក បរិយាយ
អេពីឌែម វាគឺជាស្រទាប់យឺតនៅខាងក្រៅគេបំផុត ហើយមានការកកើតឡើងវិញជាបន្តបន្ទាប់។ វាផ្សំឡើងពីកេរ៉ាទីណូស៊ីត កូណេអូស៊ីត និងមេឡាណូស៊ីត។
ភ្នាស់ជាន់ក្រោម វាបង្កើតបានជាចំណុចប្រសព្វគ្នារវាងអេពីឌែម និងឌែម។
ឌែម វាគឺជាជាលិកាតភ្ជាប់ និងទ្រទ្រង់រវាងអេពីឌែម និងខ្លាញ់ក្រោមស្បែក៖ វាផ្ទុកទៅដោយក្រពេញញើស ឫសសក់ កោសិកាប្រសាទ សរសៃឈាម និងទឹករងៃ។
ខ្លាញ់ក្រោមស្បែក/អ៊ីប៉ូឌែម នេះគឺជាស្រទាប់ជាលិកាតភ្ជាប់ធូររលុង និងខ្លាញ់នៅក្រោមឌែម។

  • អេពីឌែម ដើរតួជារបាំងរូបសាស្ត្រ និងគីមីសាស្ត្រ រវាងរាងកាយ និងមជ្ឈដ្ឋានខាងក្រៅ។
  • ឌែម គឺជាស្រទាប់ជ្រៅទៅក្នុង ដែលផ្ដល់នូវការគាំទ្រផ្នែករចនាសម្ព័ន្ធ និងសារធាតុចិញ្ចឹមដល់ស្បែក។
  • ខ្លាញ់ក្រោមស្បែក ឬអ៊ីប៉ូឌែម គឺជាស្រទាប់ជាលិកាតភ្ជាប់ធូររលុង ដែលជាកន្លែងស្តុកខ្លាញ់ដ៏សំខាន់។
សក់

សក់គឺជាជីវរូបធាតុតូចឆ្មារៗ ដែលលូតលាស់ចេញពីផូលេគុល ដែលមាននៅក្នុងឌែម។ សក់ គឺជាលក្ខណៈសម្រាប់សម្គាល់ថនិកសត្វ។

សក់មានរចនាសម្ព័ន្ធខុសគ្នាពីរគឺ៖
  • ផូលេគុលសក់៖ នេះគឺជាផ្នែកនៅខាងក្រោមស្បែក។ វាមានទីតាំងនៅក្នុងឌែម និងថែទាំកោសិកាដើមសក់ ដែលបណ្ដុះសក់ឡើងវិញក្រោយពីវាជ្រុះបាត់។
  • តួសក់៖ផ្នែកតូចឆ្មារៗរឹងនេះ លាតសន្ធឹងនៅខាងលើផ្ទៃស្បែក។
រូបពំនុះកាត់ទទឹងនៃសរសៃសក់មួយ អាចបែងចែកដោយត្រួសៗទៅជាបីផ្នែកគឺ៖
  • គុយទីគុល៖ នេះគឺជាស្រទាប់នៅខាងក្រៅគេបង្អស់ ដែលផ្ទុកទៅដោយស្រទាប់សំប៉ែតៗជាច្រើន កោសិកាស្ដើងៗ លាតសន្ធឹងនៅពីលើគ្នាទៅវិញទៅមក
  • ផ្នែកសំបក៖ នេះគឺជាស្រទាប់កណ្ដាលដែលផ្ទុកទៅដោយបាច់កេរ៉ាទីន
  • ផ្នែកកណ្ដាល៖នេះគឺជាស្រទាប់នៅខាងក្នុងគេបង្អស់
ក្រចក
  • ក្រចក ផ្សំឡើងពីបន្ទះក្រាស់នៃកេរ៉ាទីនរឹងមួយ ដែលមានកម្រាស់ចន្លោះពី ០.៣ ទៅ ០.៥ មម។
  • មុខងារក្រចកដៃគឺ ដើម្បីការពារចុងដៃ និងជួយដល់ការចាប់កាន់អ្វីមួយ។
  • ក្រចកបង្កើតឡើងពីបាតក្រចក ម៉ាទ្រិចក្រចក និងបន្ទះក្រចក។
  • ម៉ាទ្រិចក្រចក៖ ផ្សំឡើងពីកេរ៉ាទីណូស៊ីតបែងចែក ដែលបម្លែងកេរ៉ាទីនចូលទៅក្នុងបន្ទះក្រចក។ បន្ទះក្រចក មានពណ៌ស៊ីជំពូដោយសារសរសៃប្ដូរឌែមដែលនៅជិតគ្នា និងចំណិតព្រះច័ន្ទពណ៌សនៅគល់បន្ទះក្រចក។
  • បាតក្រចក៖ វាលាតសន្ធឹងនៅពីក្រោមបន្ទះក្រចក។ អេពីឌែមក្រាស់ ដែលស្ថិតនៅពីក្រោមគែមសេរីនៃក្រចកនៅត្រង់ចុងបិទជិត មានឈ្មោះថា អ៊ីប៉ូនិចអ៊ីយ៉ូម។
  • ក្រចកដៃ លូតលាស់ប្រវែង ០.១ មម ក្នុងមួយថ្ងៃ។ ក្រចកជើងលូតលាស់យឺតជាងនេះ។

អត្ថបទ​ផ្សេងៗ

ក្រចក

ជម្រើសក្នុងការថែទាំឲ្យស្បែកស្អាត និងរបៀបរបបរស់នៅមានសុខភាពល្អ អាចជួយពន្យារដំណើរការទៅរកភាពចាស់តាមធម្មជាតិ និងបង្ការបញ្ហាស្បែកផ្សេងៗជាច្រើន។ ចាប់ផ្ដើមជាមួយនឹងគន្លឹះដ៏មានសារៈប្រយោជន៍ទាំងនេះ…

១. ការការពារពន្លឺថ្ងៃ៖ វិធីល្អបំផុតក្នុងការថែរក្សាស្បែករបស់លោកអ្នកគឺ ការពារវាពីពន្លឺថ្ងៃ។ ការប៉ះនឹងពន្លឺថ្ងៃ បង្កឲ្យខូចដល់សម្បុរស្បែកពីធម្មជាតិ ធ្វើឲ្យស្បែកជ្រីវជ្រួញ និងមានស្នាមអុជៗ ព្រមទាំងបង្កើនហានិភ័យចំពោះជំងឺមហារីកស្បែក។ ដើម្បីការការពារពីពន្លឺថ្ងៃទាំងស្រុង៖

  • ប្រើក្រែមការពារកម្ដៅថ្ងៃ ដែលមានកត្តាការពារកម្ដៅថ្ងៃ (SPF) ចាប់ពី ១៥ ឡើងទៅ។ លាបក្រែមនេះឲ្យបានកន្លះម៉ោង មុនពេលចេញទៅខាងក្រៅ ហើយលាបវាម្ដងទៀតរៀងរាល់ ២ ម៉ោងម្ដង ឬច្រើនជាងនេះ ប្រសិនបើត្រូវការហែលទឹក ឬមានបែកញើស។
  • នៅក្នុងម្លប់ ជៀសវាងពន្លឺថ្ងៃនៅចន្លោះម៉ោង ១០ ព្រឹក និងម៉ោង ៤ រសៀល ដែលជាពេលដែលកាំរស្មីព្រះអាទិត្យខ្លាំងបំផុត។
  • ក្រណាត់ការពារ គ្របដណ្ដប់ស្បែករបស់លោកអ្នកជាមួយនឹងអាវដៃវែងសាច់កប្បាស ខោជើងវែង កន្សែង និងមួក។
២. ការថែទាំស្បែកបានល្អ ចាប់ផ្ដើមភ្លាមៗពីទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នក
  • ជៀសវាងទឹកក្ដៅខ្លាំង៖ ការប្រើទឹកក្ដៅខ្លាំងនៅអំឡុងពេលងូតទឹកកម្ចាត់ចោលនូវខ្លាញ់ធម្មជាតិពីស្បែករបស់លោកអ្នក។ សូមប្រើទឹកក្ដៅឧណ្ហៗ ជាជាងការប្រើទឹកក្ដៅខ្លាំង។
  • ជៀសវាងសាប៊ូខ្លាំង៖ សាប៊ូខ្លាំង អាចកម្ចាត់ជាតិខ្លាញ់ពីស្បែករបស់លោកអ្នក ហើយធ្វើឲ្យវាស្ងួត និងផុយស្រួយ។ ជំនួសមកវិញ សូមជ្រើសរើសប្រើទឹកលាងសម្អាតដែលមានប្រសិទ្ធភាពខ្សោយ។
  • ទះសម្ងួតថ្នមៗ៖ ហាមដុសខាត់ស្បែករបស់លោកអ្នកជាមួយនឹងកន្សែងពោះគោក្រោយពីងូតទឹករួច។ លោកអ្នកគួរតែទះសម្ងួតថ្នមៗជាមួយនឹងកន្សែងពោះគោទន់ៗបានហើយ ដើម្បីឲ្យសំណើមខ្លះនៅមាននៅលើស្បែក។
  • បន្ថែមសំណើម៖ ជានិច្ចកាល សូមប្រើក្រែមការពារកុំឲ្យស្បែកស្ងួត ដែលសាកសមជាមួយនឹងប្រភេទស្បែករបស់លោកអ្នក។
  • ការថែទាំនៅពេលយប់៖ សម្អាតផលិតផលតុបតែងមុខចេញឲ្យអស់ រួចលាងសម្អាតមុខរបស់លោកអ្នក និងលាបក្រែមការពារកុំឲ្យស្បែកស្ងួត មុនពេលចូលគេង។
៣. របបអាហារដែលធ្វើឲ្យមានសុខភាពល្អ

របបអាហារដែលធ្វើឲ្យមានសុខភាពល្អ អាចជួយឲ្យលោកអ្នកមើលមកខ្លួនឯង និងមានអារម្មណ៍ថាខ្លួនឯងល្អបំភុត។ ពិសាផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់ឲ្យបានច្រើន។ រក្សាឲ្យស្បែករបស់លោកអ្នកមានសំណើម តាមរយៈការពិសាទឹកឲ្យបានទៀងទាត់។

៤. បន្ថែមអាហារបំប៉នដល់របបអាហាររបស់លោកអ្នក៖

ប៊ីយ៉ូណាជួយដល់លោកអ្នកពីខាងក្នុងចេញមកខាងក្រៅ ដោយផ្ដល់ជូនលោកអ្នកនូវស្បែកស្រស់ថ្លា សក់គួរឲ្យទាក់ទាញ និងក្រចកស្អាត ដែលរួមចំណែកធ្វើឲ្យលោកអ្នកមើលទៅអស្ចារ្យ និងមានអារម្មណ៍ថាស្អាតមិនគួរឲ្យជឿ!

៥. លំហាត់ប្រាណ៖
លំហាត់ប្រាណ គឺជាវិធីមួយក្នុងចំណោមវិធីល្អបំផុតជាច្រើនដើម្បីធ្វើឲ្យកោសិកាស្បែកដែលនឿយហត់មានថាមពល និងរស់ឡើងវិញ។ មុនពេលលោកអ្នកចំណាយប្រាក់ទៅលើម៉ាស់បិទព្យាបាលមួយផ្សេងទៀត សូមព្យាយាមដើរហាត់ប្រាណ ឬរត់ត្រឹកៗ។ តាមរយៈការធ្វើឲ្យបេះដូងរបស់លោកអ្នកលោត និងបង្កើនចលនាឈាមរត់ ស្បែករបស់លោកអ្នកទទួលកម្រិតឈាមដែលមានអុកស៊ីសែនអស្ចារ្យ ដែលជួយជំរុញដល់ការបញ្ចេញជាតិពុល និងការបង្កើតកោសិកាឡើងវិញ។
៦.ដំណេក៖

ការទទួលទានដំណេក អនុញ្ញាតឲ្យស្បែកស្ដារឡើងវិញនូវតុល្យភាពពីធម្មជាតិរបស់វា និងបង្កើននូវប្រសិទ្ធភាពនៃសមាសធាតុផ្សំមួយចំនួនសម្រាប់ថែទាំស្បែក ដែលមានសក្ដានុពលនៅក្នុងការផ្ដល់នូវអត្ថប្រយោជន៍កាន់តែច្រើនដល់ស្បែករបស់លោកអ្នក។ នៅពេលលោកអ្នកទទួលទានដំណេកមិនបានគ្រប់គ្រាន់ ស្បែករបស់លោកអ្នកនឹងបង្ហាញឲ្យឃើញភ្លាម។ ភ្នែកមើលទៅមានស្នាមក្រម៉ៅ និងប៉ោង សូម្បីតែក្រោយពីបានទទួលទានដំណេកមិនស្កប់ស្កល់មួយយប់ក៏ដោយ ប៉ុន្តែការអត់ងងុយរ៉ាំរ៉ៃធ្វើឲ្យស្បែកខូចខ្លាំង។ វាបណ្ដាលឲ្យមានសម្បុរស្រអាប់ ខ្វះសំណើម ហើយអាចបំផ្លាញស្បែកដែលធ្វើឲ្យងាយនឹងកើតមុន។

កត្តាដែលធ្វើឲ្យស្បែកខូច

ការបំពុល៖ កត្តានេះ មានសារៈសំខាន់ណាស់ ប្រសិនបើលោកអ្នករស់នៅក្នុងតំបន់ប្រជុំជនដែលមានការបំពុលខ្លាំង ដែលស្បែករបស់លោកអ្នកទទួលរងការខូចខាតដោយសារគ្រឿងបំពុលបរិស្ថានជាច្រើនដូចជា ធូលី និងចំហាយផ្សែងជាដើម។ ការបំពុលបរិស្ថាន អាចបណ្ដាលឲ្យស្បែកខ្វះជាតិទឹក ពណ៌មិនស្អាត ស្ទះរន្ធញើស និងកើតមុន។

គ្រឿងស្រវឹង៖ វាបង្កឲ្យសរសៃឈាមរីកជ្រុលហួស និងធ្វើឲ្យជញ្ជាំងសរសៃប្ដូរចុះខ្សោយ។ ជាលទ្ធផល ស្បែកក្លាយទៅជាស្រអាប់ ខ្វះសំណើម ងាយកើតជំងឺ ឡើងពណ៌ក្រហម និងជាំ។


ការទទួលទានបារី៖ បង្កើនល្បឿននៃដំណើរការឈានទៅរកភាពចាស់ ដោយបណ្ដាលឲ្យរូបរាងខាងក្រៅនៃស្បែកឡើងជ្រីវជ្រួញមុនអាយុ។ វាបណ្ដាលឲ្យស្បែកនៅលើផ្ទៃមុខរបស់លោកអ្នកខូច និងប៉ះពាល់ដល់សម្បុរ និងភាពយឺតនៃស្បែកនៅលើដងខ្លួនទាំងមូល។ នេះគឺដោយសារតែនីកូទីនបណ្ដាលឲ្យសរសៃឈាមស្វិតរួញ ដូច្នេះហើយទើបវារារាំងសមត្ថភាពស្បែករបស់លោកអ្នកមិនឲ្យទទួលភាវរស់បាន។

ម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់ កាត់បន្ថយសំណើមពីខ្យល់ក្នុងផ្ទះ និងធ្វើឲ្យស្រទាប់ក្រៅនៃស្បែកទៅជាស្ងួត។ ការបាត់បង់សំណើមនេះជាបន្តបន្ទាប់ បណ្ដាលឲ្យស្បែកទៅជាស្ងួត ផុយស្រួយ និងបែកស្រកា។ ស្បែកក៏ងាយនឹងកកើតជាតិខ្លាញ់ និងឆាប់ជ្រីវជ្រួញផងដែរ។

ស្ត្រេស៖ រឿងពិតមួយដែលគេដឹងគឺ ស្ត្រេសមានឥទ្ធិពលអវិជ្ជមានទៅលើសុខភាព និងរូបសម្បត្តិរបស់លោកអ្នក។ ភាពតានតឹងក្នុងចិត្ត អាចជាកត្តាមួយដែលរួមចំណែកទៅជាបញ្ហាស្បែកជាច្រើនដូចជា ជំងឺបែកស្រការបកស្បែក តាអក រលាកស្បែករ៉ាំរ៉ៃ និងមុន។

កង្វះលំហាត់ប្រាណ៖ តើយើងអាចភ្លេចសារៈសំខាន់នៃរបបហាត់ប្រាណជាទៀងទាត់បានដោយរបៀបណា? ការព្យាបាលសម្រស់ និងក្បួនកែសម្ផស្សបែបណាក៏មិនអាចជួយដល់លោកអ្នកក្នុងការរក្សាឲ្យស្បែករបស់លោកអ្នកស្រស់ស្រាយបានឡើយ ប្រសិនបើលោកអ្នកមិនហាត់ប្រាណឲ្យបានទៀងទាត់ទេនោះ។ លំហាត់ប្រាណ ជួយបង្កើនដំណើរឈាមរត់ និងផ្ដល់នូវភាពស្រស់ស្រាយ និងមានសុខភាពល្អដល់ស្បែករបស់លោកអ្នក។

គន្លឹះក្នុងការថែទាំសក់

តាមរយៈការធ្វើតាមបច្ចេកទេសត្រឹមត្រូវក្នុងការកក់ សម្ងួត និងសិតសក់របស់លោកអ្នក នោះលោកអ្នកអាចរក្សាឲ្យសក់របស់លោកអ្នកមានភាពរឹងមាំ ភ្លឺរលោង និងមានសុខភាពល្អ។ ទាំងនេះ គឺជាគន្លឹះសំខាន់ៗមួយចំនួន សម្រាប់ថែទាំសក់៖

  • ដើម្បី កាត់បន្ថយការបែកចុងសក់ឲ្យនៅតិចបំផុត, ត្រូវប្រាកដថា សក់របស់លោកអ្នកសើមមុនពេលកក់សាប៊ូ។
  • ក្រោយពេលកក់សាប៊ូរួច, លាងសម្អាតសក់របស់លោកអ្នកជាមួយនឹងទឹកត្រជាក់ ដើម្បីរក្សាទុកសំណើមនៅក្នុងតួសក់។
  • ដើម្បីធ្វើឲ្យ ប្រេងធម្មជាតិ នៃស្បែករបស់លោកអ្នកបានសាយភាយ ត្រូវសិតសក់របស់លោកអ្នកពីក្រោយទៅមុខ រួចម៉ាស្សាស្បែកក្បាលរបស់លោកអ្នកជាមួយនឹងចុងម្រាមដៃ។
  • សម្ងួតសក់ដោយកន្សែងពោះគោ ឲ្យបានសព្វទីកន្លែង មុននឹងផ្លុំសម្ងួត ដើម្បីជៀសវាងការខូចសក់ដែលបណ្ដាលមកពីកម្ដៅខ្លាំងពេក។
  • ហាមសិតសក់របស់លោកអ្នកនៅពេលវាសើម ពីព្រោះវាបណ្ដាលឲ្យ សក់បែកចុង។
  • ជៀសវាងការធ្វើ សក់កន្ទុយអណ្ដើក ឬសក់ក្រងតឹងពេក ពីព្រោះវាបណ្ដាលឲ្យស្ត្រេស និងសក់បែកចុង។ ជានិច្ចកាល ត្រូវប្រើកៅស៊ូកង និងខ្សែចងសក់ទន់ៗ។
គួរ និងពុំគួរ ដើម្បីឲ្យក្រចកមានសុខភាពល្អ

ក្រចកដៃ ផ្សំឡើងពីស្រទាប់ប្រូតេអ៊ីនសន្លឹកសំប៉ែតហៅថា កេរ៉ាទីន ដែលលូតលាស់មកពីត្រង់គល់ក្រចកដែលស្ថិតនៅក្រោមស្បែកគល់ក្រចករបស់លោកអ្នក។ ក្រចកដៃដែលមានសុខភាពល្អ មានលក្ខណៈរលោង គ្មានស្នាមផតចូល ឬចង្អូរទេ។ វាមានពណ៌ស្មើសាច់ ហើយគ្មានស្នាមអុជៗ និងស្លេកពណ៌ទេ។ ទាំងនេះ គឺជាអ្វីដែលលោកអ្នកត្រូវតែដឹង ដើម្បីរក្សាឲ្យក្រចកដៃរបស់លោកអ្នករឹងមាំ និងមានសុខភាពល្អ៖


គួរ

ស្ងួត និងស្អាត៖ ការនេះបង្ការនូវបាក់តេរី ផ្សិត និងភាវរស់ដទៃទៀតមិនឲ្យលូតលាស់ក្រោមក្រចកដៃរបស់លោកអ្នក។ ត្រូវពាក់ស្រោមដៃជ័រមានជាតិកប្បាសនៅពេលលាងចាន ធ្វើសួន សម្អាត ឬប្រើប្រាស់សារធាតុគីមីខ្លាំង។


កាត់តម្រឹម និងខាត់៖ ប្រើកន្ត្រៃកាត់ក្រចក ឬកន្ត្រៃខាត់សម្អាតក្រចក ដើម្បីកាត់តម្រឹមក្រចករបស់លោកអ្នកឲ្យបានទៀងទាត់។ វាកាន់តែមានភាពងាយស្រួលថែមទៀត នៅពេលក្រចកទន់ ដូចជា ក្រោយពីងូតទឹករួច។


បន្ថែមសំណើម៖ ខណៈពេលកំពុងលាបលេដៃ សូមកុំភ្លេចត្រដុសលេទៅលើក្រចកដៃ និងស្បែកគល់ក្រចកផង។


លាបថ្នាំក្រចក៖ ស្រទាប់ថ្នាំស្ដើងថ្លាដែលលាបឲ្យក្រចករលោង ជួយការពារក្រចករបស់លោកអ្នកមិនឲ្យស្ងួត។


ពិចារណាសារធាតុបំប៉នបន្ថែម៖ ក្រចកស្រួយ ស្លេកពណ៌ និងស្រអាប់ គឺជាសញ្ញានៃកង្វះសារធាតុចិញ្ចឹម។ សារធាតុបំប៉នបន្ថែម អាចជួយផ្ដល់ជូនលោកអ្នកជាមួយនឹងសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចជួយធ្វើឲ្យក្រចករបស់លោកអ្នករឹងមាំចេញមកពីខាងក្នុង។



ពុំគួរ

ប្រើក្រចកក្នុងផ្លូវខុស៖ ដើម្បីជៀសវាងកុំឲ្យក្រចកខូច ហាមប្រើក្រចករបស់លោកអ្នកធ្វើជាឧបករណ៍សម្រាប់ឆ្កឹះ កេះ ឬគាស់វត្ថុផ្សេងៗ។


ខាំក្រចកដៃរបស់លោកអ្នក ឬឆ្កឹះនៅត្រង់ស្បែកគល់ក្រចករបស់លោកអ្នក៖ ទម្លាប់ទាំងនេះ អាចធ្វើឲ្យខូចធ្ងន់ធ្ងរដល់បាតក្រចក និងធ្វើឲ្យបាក់តេរី ឬផ្សិតចូល និងបង្កឲ្យឆ្លងមេរោគ។


ទាញសាច់ដុះនៅគល់ក្រចក៖ លោកអ្នកគួរតែកាត់សាច់ដុះនៅគល់ក្រចកដោយប្រុងប្រយ័ត្ន ជំនួសឲ្យការទាញវាចេញ។


ប្រើទឹកលាងសម្អាតក្រចកច្រើនពេក៖ ត្រូវកម្រិតការប្រើប្រាស់ទឹកលាងសម្អាតក្រចកឲ្យមកនៅត្រឹមម្ដងក្នុងមួយសប្ដាហ៍បានហើយ។ ជ្រើសរើសប្រើ អាសេតូន ដែលមានជាច្រើនប្រភេទ ពីព្រោះអាសេតូនបង្កឲ្យមានភាពស្ងួត។


បញ្ហាសោះអង្គើយ៖ ប្រសិនបើលោកអ្នកមានបញ្ហាក្រចកណាមួយពីយូរណាស់មកហើយ ហើយវាមិនបាត់ទៅវិញទេនោះ ត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក ដើម្បីធ្វើការវាយតម្លៃ។


គន្លឹះកំពូលៗក្នុងការប្រឆាំងនឹងភាពចាស់

១. ការធ្វើឲ្យស្បែករបស់លោកអ្នកប៉ះនឹងពន្លឺថ្ងៃ៖
ការប៉ះនឹងកាំរស្មីយូវី គឺជាកត្តាលេខមួយក្នុងចំណោមកត្តាទាំងឡាយដែលធ្វើឲ្យស្បែកចាស់។ ពន្លឺថ្ងៃធ្វើឲ្យខូចដល់អេឡាស្ទីន និងកូឡាសែននៅក្នុងស្បែក ដែលបកប្រែក្រមទៅជាស្វិតស្រពោន រលុង និងជ្រីវជ្រួញ។ វាក៏បណ្ដាលឲ្យស្លេកពណ៌ និងធ្វើឲ្យវាយនភាពគ្រើមផងដែរ។ ការនៅឆ្ងាយពីព្រះអាទិត្យទាំងស្រុងគឺមិនអាចធ្វើបានឡើយ ដូច្នេះគ្រាន់តែព្យាយាមកាត់បន្ថយការប៉ះនឹងពន្លឺថ្ងៃឲ្យមកនៅត្រឹមពាក់កណ្ដាលបានហើយ។

តើធ្វើដូចម្ដេចដើម្បីសម្រេចវាបាន?
  • ជានិច្ចកាល ត្រូវប្រើក្រែមការពារកម្ដៅថ្ងៃ ដែលមានកត្តាការពារកម្ដៅថ្ងៃ (SPF) ចាប់ពី ១៥ ឡើងទៅ ដើម្បីលាបទៅលើផ្នែកនៃដងខ្លួនទាំងអស់ដែលប៉ះនឹងពន្លឺថ្ងៃ
  • ពាក់សម្លៀកបំពាក់ការពារ
  • ព្យាយាមនៅ/ដើរនៅក្នុងម្លប់នៅពេលចេញទៅខាងក្រៅ ឬប្រើឆ័ត្រ/មួក
  • ជៀសវាងពន្លឺថ្ងៃនៅចន្លោះម៉ោង ១០ ព្រឹក ទៅម៉ោង ៤ រសៀល

ទទួលទានឲ្យបានល្អ៖ការទទួលទានអាហារដែលធ្វើឲ្យមានសុខភាពលម្អ គឺជាគន្លឹះធ្វើឲ្យលោកអ្នកមើលទៅក្មេងជាងវ័យ និងមានអារម្មណ៍ថាមានថាមពលក្នុងខ្លួន។ ទទួលទានកាឡូរីមកពីខ្លាញ់ប្រចាំថ្ងៃកុំឲ្យលើសពី ៣០-៣៥% ដែល ១/៥ នៃកាឡូរីបានមកពីខ្លាញ់មិនរលាយ (ទឹកដោះគោ ប្រេងអូលីវ និងប្រេងកាណូឡា ១%) ១៥% បានមកពីប្រូតេអ៊ីន ហើយកាឡូរីដែលនៅសេសសល់គឺបានមកពីកាបូអ៊ីដ្រាត ដែលរួមមានដូចជា ផ្លែឈើ និងបន្លែ ហើយត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើកាបូអ៊ីដ្រាតចំរុះដូចជាម្សៅធញ្ញជាតិ នំប៉័ងធ្វើពីម្សៅស្រូវសាឡី និងអង្ករសំរូប។

លំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាអ្វីដែលត្រូវតែធ្វើសម្រាប់មនុស្សរាល់គ្នា ដែលប្ដេជ្ញាចិត្តពន្យារដំណើរឈានទៅរកភាពចាស់។ លំហាត់ប្រាណ ប្រយុទ្ធប្រឆាំងនឹងការបាត់បង់កម្លាំង ភាពរឹងមាំនៃសាច់ដុំ តុល្យភាព និងដង់ស៊ីតេឆ្អឹង ដែលកើនឡើងទៅតាមវ័យ។ លំហាត់ប្រាណធ្វើឲ្យចលនាឈាមរត់មានការកើនឡើង និងផ្ដល់នូវភាពស្រស់ស្រាយដល់ស្បែករបស់លោកអ្នក។

ពិចារណាអាហារបំប៉នបន្ថែមដែលល្អ៖ រាងកាយរបស់យើង ត្រូវការសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ដែលមិនមែនជានិច្ចកាលមាននៅក្នុងរបបអាហាររបស់យើងឡើយ។ប៊ីយ៉ូណាផ្សំឡើងពីវីតាមីន ជាតិរ៉ែ អង់ទីអុកស៊ីដង់ អាស៊ីតអាមីណូ និងសារធាតុតិចតួច ដែលមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពទូទៅរបស់យើង។វាពន្យារភាពចាស់នៃកោសិកា និងកែលម្អលក្ខណៈខាងក្រៅ។ វីតាមីនប្រភេទអង់ទីអុកស៊ីដង់ បង្កើនការផ្លាស់ប្ដូរកោសិកាស្បែក និងការសំយោគកូឡាសែន ដោយកាត់បន្ថយស្នាមជ្រីវជ្រួញនៅក្នុងស្បែក។ សមាសធាតុផ្សំរបស់ ប៊ីយ៉ូណាជួយដល់ការបង្ការមិនឲ្យសក់ស្ងួត និងការពារប្រឆាំងនឹងស្បែកដែលចាស់មុនអាយុ ដែលបណ្ដាលមកពីតែផលខូចខាតនៃកាំរស្មីអ៊ុលត្រាវីយូឡេ និងគ្រឿងបំពុលបរិស្ថាន។

ដំណេក៖ ការទទួលទានដំណេក ផ្ដល់នូវការសម្រាកដល់ខួរក្បាល និងរាងកាយរបស់លោកអ្នក។ ការទទួលទានដំណេករយៈពេលប្រាំបីម៉ោងក្នុងមួយយប់ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោកអ្នក។ ការទទួលទានដំណេកមិនបានគ្រប់គ្រាន់ ធ្វើឲ្យអ្នកឆេវឆាវ នឿយហត់ ហើយឆាប់មានកំហឹង។

ទឹក៖ ទោះស្ថិតនៅវ័យណាក៏ដោយ ទឹកមានសារៈសំខាន់សម្រាប់សុខភាពរបស់យើង។ ការទទួលទានទឹកបានគ្រប់គ្រាន់ អាចរក្សាឲ្យរាងកាយរបស់យើងដំណើរការទៅយ៉ាងមានប្រសិទ្ធភាព និងអាចកាត់បន្ថយការលេចចេញនូវស្នាមជ្រីវជ្រួញនៅពេលយើងឈានចូលវ័យចាស់។ ការទទួលទានទឹកបានគ្រប់គ្រាន់ ក៏អាចធ្វើឲ្យយើងស្រស់ស្រាយ និងក្មេងជាងវ័យម្ដងទៀត ដោយរក្សាឲ្យស្បែករបស់លោកអ្នកមានសំណើមតាមបែបធម្មជាតិ។

កាត់បន្ថយការទទួលទានជាតិស្ករ៖ ការទទួលទានស្ករច្រើនពេក អាចបណ្ដាលឲ្យឡើងទម្ងន់ និងមានបញ្ហាសុខភាពផ្សេងៗនៅពេលឈានចូលដល់វ័យចាស់។ ម្ហូបអាហារជាច្រើនដែលអាចរកទិញបាននៅតាមទីផ្សារ ដូចជា នំប៉័ង ស៊ុបកំប៉ុង ទឹកជ្រលក់សាច់ អាហារក្លាសេ ទឹកប៉េងប៉ោះ សុទ្ធតែមានជាតិស្ករបង្កប់នៅក្នុងវា។ ពាក្យដែលគេតែងតែប្រើប្រាស់សម្រាប់ជាតិស្ករបង្កប់មានដូចជា ទឹកស៊ីរ៉ូធ្វើពីម្សៅពោត ទឹករងូ ទឹកអំពៅ ជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំ និងផ្លែឈើ ស្ករធម្មជាតិ ទម្រង់នៃឃ្លុយកូស ឬជាតិស្ករនៅក្នុងខ្លួន។ ប្រភេទស្ករទាំងនេះ គឺស្មើនឹងការបង្កគ្រោះថ្នាក់សម្រាប់រាងកាយរបស់យើង។ ដូច្នេះ សូមជ្រើសរើសទទួលទានបន្លែស្រស់ ឬបន្លែក្លាសេ អាហារវេចខ្ចប់ដែលមានជាតិកាបូអ៊ីដ្រាតទាប ឬគ្មានជាតិស្ករ។

Select Country

Clinical Benefits Of Biona

For glowing skin,rich hair and healthy nails

   Not readable? Change text.



Your Skin Type : Normal skin/combination

Take care of your skin:

Normal skin : Normal skin should feel vibrant, elastic and supple. This type of skin is associated with least problems. Follow the following steps to maintain a healthy complexion to your skin.
  1. Drink water : Consume as much water as you can.
  2. Moisten your skin : Apply a good moisturizer to keep your skin supple. Flaxseed oil helps in moisturizing your skin from inside. Due to the presence of vital fatty acids, flaxseed oil could do a lot to your overall health.
  3. Exfoliate : Use a good scrub or facial exfoliate to remove dead skin cells before applying moisturizer. Use an oil-based moisturizer as creams and lotions tend to dry out.
  4. Sunscreen : Apply a sunscreen with at least an SPF of 15 or more. Alternatively, you may choose a product can combines a sunscreen with a moisturizer.
Combination skin : Most of the women have combination skin.If you have combination type skin, you would observe traces of oil coming from your nose and forehead. However, your cheek areas would be clean. As the nature of combination skin is different, it requires different types of care. While the dry zones on cheeks and around eyes should be treated with creams/moisturizers, the oily areas on forehead and nose should benefit from frequent and thorough cleaning.

Your Skin Type : Dry to very dry skin

Take care of your skin:

Dry skin : With dry skin, you may feel flaky, dry and tight. Dry skin is easily prone to sallow tone, wrinkles and fine pores. You should take good care of it to keep it healthy.
  1. Apply the right moisturizer : Avoid commercial creams and lotions, apply a good moisturizer. You may pat your entire body with coconut oil, cocoa butter etc after showering. They contain naturally occurring skin-friendly essential oils. Natural agents are extremely beneficial for dry skin as they heal, deeply moisturize and protect skin from aging
  2. Avoid tap water : Tap water contains chlorine, fluoride and other undesirable chemicals, avoid using it. Use toners and milks- they effectively remove daily impurities and makeup, purify and refine pores and leave dry skin feeling clean, soft, and hydrated.
  3. Do not scrub : Do not scrub, instead, use a mild soap to gently exfoliate your skin without causing irritation.
  4. Include healthy oils in diet : A good preventive measure for dry skin is to augment your diet with essential oils that contains organic butter, cod liver oil, omega-3-fatty acids.

Your Skin Type : Oily skin

Take care of your skin:

Oily skin : Oily skin appears greasy, thick, coarse and shiny. It has enlarged pores and is more prone to acne. Dry skin is advantageous as it is not much prone to aging and wrinkling. You may take care of your oily skin by Careful cleaning and by minimizing carbohydrate consumption. Both these help in improving the quality of oily skin.

Your Skin Type : Sensitive skin

Take care of your skin:

Sensitive skin : Sensitive skin is normally dry, tends to appear tight and becomes inflamed/irritated easily. Sensitive skin is the most fragile type of skin and develops reddish and scaly areas, could be itchy and tingly and is prone to develop into spots. This type of skin requires special care. Many companies have developed products especially for sensitive skin. Mild products that do not contain any scents should be preferred if you have sensitive skin.