សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​ចម្ងល់​ផ្សេងៗ សូម​ទូរស័ព្ទ​មក +855 12668458

BIONA ធ្វើឲ្យស្បែក
សក់ និងក្រចកភ្លឺរលោង

Biona Glowing Skin Rich Hair & Healthy Nails

BIONAផ្សំពី​វីតាមីន​ចម្រុះ ការ៉ូតេណូអ៊ីត​ធម្មជាតិ ជាតិរ៉ែ និង​សារធាតុ​បំប៉ន​ជាច្រើន​ទៀត មាន​ប្រសិទ្ធភាព​សម្រាប់​សុខភាព​ស្បែក គល់​សក់ និង​ក្រចក។ សារធាតុ​ទាំង​អស់​នេះ​ជួយ​ពន្យា​វ័យ​កុំ​ឲ្យ​ឆាប់​ចាស់ និង​ជួយ​ដល់​សម្ជស្ស។នៅក្នុង​BIONA មានប្យូទីន និង​វីតាមីន​Bកំផ្លិច ដែលជួយ​ពង្រឹងឲ្យ​ស្បែក​តឹង។ BIONAជួយ​ពង្រឹង​ភាព​រឹងមាំ​ និង​កម្រាស់​របស់​ក្រចក ព្រម​ទាំង​ជួយ​ការពារសក់​ជ្រុះទៀត​ផង។ វីតាមីន​ចម្រុះ​ដែលមាន​តួនាទីប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយដល់​ការ​ផ្លាស់​ប្ដូរ​កោសិកា​ស្បែក និង​ការ​សំយោគ​កូឡាសែន ដោយ​កាត់​បន្ថយ​ស្នាម​ជ្រួញនៅលើ​ស្បែក។ សារធាតុផ្សំដែល​មាន​នៅក្នុង​BIONA ជួយ​បង្ការ​សក់​ស្ងួត និង​ការពារ​ស្បែក​មិន​ឲ្យ​ឆាប់​ចាស់ ដែលបញ្ហា​នេះ​បណ្ដាល​មកពីឥទ្ធិពល​នៃ​កាំរស្មី​អុលត្រា​វីយ៉ូឡេ និង​ការបំពុល​បរិស្ថាន។ ការ៉ូតេណូអ៊ីតធម្មជាតិ​ចម្រុះ​ផ្ដល់​នូវ​សកម្មភាព​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ យ៉ាង​មាន​ប្រសិទ្ធភាព និងជួយ​ការពារ​ថែរក្សា​ស្បែក។

ទង់ដែង ជាតិដែក និងស័ង្កសី គឺជាសារធាតុបំប៉នដ៏សំខាន់ ពីព្រោះវាមិនអាចបង្កើតនៅក្នុងរូបកាយរបស់មនុស្សបានឡើយ។ ទង់ដែងត្រូវការ ជាចាំបាច់សម្រាប់ធ្វើឲ្យមានស្ថេរភាពកូឡាសែន ដែលជាសារធាតុដ៏សំខាន់មួយសម្រាប់ស្បែករបស់យើង។ ស័ង្កសីមានមុខងារយ៉ាងសំខាន់នៅក្នុង អង់ហ្ស៊ីមជាង៣០០ នៅក្នុងខ្លួនមនុស្សយើង។ មុខងាររបស់ស័ង្កសីគឺជួយដល់ការលូតលាស់ស្បែក សក់ និងក្រចកដែលមានសុខភាពល្អ។ ជាតិដែកមានសារៈសំខាន់សម្រាប់គោលិកាឈាមក្រហម ដែលមានផ្ទុកអុកស៊ីសែន។ កង្វះជាតិដែកបណ្ដាលឲ្យមានរោគកង្វះឈាមក្រហម ដែលអាចធ្វើឲ្យស្បែករបស់លោកអ្នកមើលទៅស្រអាប់ និងគ្មានកំលាំងពលំ។

កម្រិត​អាស៊ីត​អាមីនេ​ត្រឹម​ត្រូវ​សម្រាប់​ជំនួយ​ដល់​ការជួសជុលស្បែកមកពីខាងក្នុង។ វាផ្គត់ផ្គង់សារធាតុបំប៉ន និង​ពង្រឹងស្បែក សក់ និងក្រចកឲ្យ​មាន​ភាពរឹងមាំចេញពីខាងក្នុងខ្លួន។

ស្បែកស្អាត សក់ភ្លឺរលោង និងក្រចករឹងមាំ គឺជាសញ្ញានៃ​សុខុមាលភាពប្រកប​ដោយ​សម្រស់តាមបែបធម្មជាតិ។ ដើម្បីរក្សាសុខភាពនិង​សម្រស់​ឲ្យបានយូរ ការផ្គត់ផ្គង់សារធាតុបំប៉នទាំងឡាយដែលបានពោលពីខាងលើ មានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ សូមពិចារណា​ BIONAជាផ្នែកមួយ នៃជីវិតរបស់លោកអ្នក។

សមាសធាតុផ្សំ

  • អាស៊ីតអាមីនេកំផ្លិច
  • វីតាមីនD
  • វីតាមីនE
  • វីតាមីនC
  • វីតាមីនB
  • ប្យូទីន
  • អាស៊ីតផូលិច
  • ជាតិដែក
  • ម៉ាញ៉េស្យូម
  • អ៊ីយ៉ូត
  • ស័ង្កសី
  • ការ៉ូតេណូអ៊ីត​ធម្មជាតិ

អត្ថប្រយោជន៍

ពុំមានអាថ៌កំបាំងអ្វីធំដុំនៅពីក្រោយការរក្សាឲ្យស្បែកមានសុខភាពល្អ សក់ភ្លឺរលោង និងក្រចករឹងមាំឡើយ។ វាអាចសម្រេចបានតាមរយៈតុល្យភាពក្នុងការទទួលយកវីតាមីន និងជាតិរ៉ែផ្សេងៗតាមរយៈ BIONA។

សេចក្ដីណែនាំសម្រាប់ការប្រើប្រាស់

  • ញ៉ាំពីរគ្រាប់ក្នុងមួយថ្ងៃ សម្រាប់ខែទីមួយ – មួយគ្រាប់នៅពេលព្រឹក (ក្រោយអាហារពេលព្រឹក) និងមួយគ្រាប់ទៀតនៅពេលល្ងាច (ក្រោយអាហារពេលល្ងាច)។ ចាប់ពីខែទី ២ ឡើងទៅ ទទួលទានមួយគ្រាប់ក្នុងមួយថ្ងៃ
  • លោកអ្នក គួរតែ​ញ៉ាំថ្នាំ​ក្រោយ​អាហារ​រយៈ​ពេល​កន្លះម៉ោង
  • ញ៉ាំជាមួយនឹងទឹកមួយកែវ
  • ហាមទំពារ
  • ហាមប្រើលើសកម្រិតដែលបានណែនាំ

BIONA ធ្វើឲ្យស្បែក សក់ និងក្រចកភ្លឺរលោង

BIONAផ្សំពីវីតាមីនចម្រុះ ការ៉ូតេណូអ៊ីតធម្មជាតិ ជាតិរ៉ែ និងសារធាតុបំប៉នជាច្រើនទៀត មានប្រសិទ្ធភាពសម្រាប់សុខភាពស្បែក គល់សក់ និងក្រចក។ សារធាតុទាំងអស់នេះជួយពន្យាវ័យកុំឲ្យឆាប់ចាស់ និងជួយដល់សម្ជស្ស។នៅក្នុងBIONA មានប្យូទីន និងវីតាមីនBកំផ្លិច ដែលជួយពង្រឹងឲ្យស្បែកតឹង។ BIONAជួយពង្រឹងភាពរឹងមាំ និងកម្រាស់របស់ក្រចក ព្រមទាំងជួយការពារសក់ជ្រុះទៀតផង។ វីតា មីនចម្រុះដែលមានតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម ជួយដល់ការផ្លាស់ប្ដូរកោសិកាស្បែក និងការសំយោគកូឡាសែន ដោយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក។ សារធាតុផ្សំដែលមាននៅក្នុងBIONAជួយបង្ការសក់ស្ងួត និងការពារស្បែកមិនឲ្យឆាប់ចាស់ ដែលបញ្ហានេះបណ្ដាលមកពីឥទ្ធិពលនៃកាំរស្មីអុលត្រាវីយ៉ូឡេ និងការបំពុលបរិស្ថាន។ ការ៉ូតេណូអ៊ីតធម្មជាតិចម្រុះផ្ដល់នូវសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធភាព និងជួយការពារថែរក្សាស្បែក។

អានបន្ត...

Select Country