សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​ចម្ងល់​ផ្សេងៗ សូម​ទូរស័ព្ទ​មក +855 12668458

BIONA BURN

Biona Glowing Skin Rich Hair & Healthy Nails

យោងតាមអង្គការសុខភាពពិភពលោក, ការធាត់ជ្រុលត្រូវបានគេសន្និដ្ឋានថាជាកកស្ទះ និងលើសនៃជាតិខ្លាញ់ក្នុងរាងកាយ។ និយមន័យផ្សេងទៀតសម្រាប់ការធាត់ជ្រុលគឺការប្រមូលផ្តុំជាតិខ្លាញ់ដោយមិនមានតុល្យភាពរវាងការទទួលទានកាឡូរី និងការបញ្ចេញថាមពល។ ការធាត់ជ្រុលបានរីករាលដាលនៅទូទាំងពិភពលោកដោយសារតែទម្លាប់នៃការទទួលទានអាហារគ្មានសុខភាព រួមជាមួយនឹងការថយចុះនៃការបញ្ចេញថាមពលពីរាងកាយ។ ចាប់តាំងពីឆ្នាំ 1980 របាយការនៅទូទាំងពិភពលោកបានបង្ហាញពីការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៃការធាត់ជ្រុលស្ទើរតែ 200% ដែលជាការគួរអោយព្រួយបារម្ភ។ ការធាត់ជ្រុលធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើបុគ្គលម្នាក់ៗទាក់ទងនឹងរូបរាងកាយក៏ដូចជាអារម្មណ៏ កត្តានេះជាការបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺលើសឈាម ការទប់ទល់នឹងអាំងសូលីន ជំងឺទឹកនោមផ្អែមប្រភេទ2 និងជំងឺសរសៃឈាមបេះដូង។ ផលប៉ះពាល់នៃសុខភាពដែលទាក់ទងទៅនឹងការធាត់ជ្រុលបានធ្វើឱ្យមនុស្សមួយចំនួនធំកំពុងពិចារណាលើការប្រើប្រាស់ថ្នាំសម្រកទម្ងន់ផ្សេងៗគ្នា ដូចជាឱសថតាមវេជ្ជបញ្ជានិងឱសថគ្មានវេជ្ជបញ្ជា ថ្នាំបញ្ចុះទឹកនោម បង្អត់អាហារ តមអាហារ និងរបបអាហារផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្រសម្រកទម្ងន់ទាំងនេះអាចបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលរួមបញ្ចូលទាំងលក្ខខណ្ឌគំរាមកំហែងដល់ជីវិត និងការបាត់បង់ជីវិត។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធបានមានប្រសាសន៏ថាគ្រោះថ្នាក់នៃបញ្ហាសុខភាពដែលទាក់ទងនឹងការសម្រកទម្ងន់ដែលគ្មានប្រសិទ្ធភាពជាលទ្ធផលនៃការខាតបង់រាប់ពាន់លានដុល្លារលើថ្នាំសម្រកទម្ងន់តែឯង។ បញ្ហានៃការចំណាយខ្ពស់និងផលប៉ះពាល់ដល់សុខភាពនៃការសម្រកទម្ងន់ ជាការប្រើសារធាតុបំប៉នសម្រាប់ការសម្រកទម្ងន់ចំពោះមនុស្សធាត់។ ការប្រើប្រាស់កាហ្វេបៃតង (GCE) គឺជាសារធាតុដែលមានសារធាតុបំប៉នដែលថ្មីៗនេះទើបតែទទួលបានការផ្សព្វផ្សាយ និងការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវជាអាហារបំប៉នដើម្បីបញ្ចុះទម្ងន់។

តើ ផលិតផល Biona Burn គឺជាអ្វី?

តើ ផលិតផល Biona Burn គឺជាអ្វី?

Biona Burn មានផ្ទុកកាហ្វេពណ៌បៃតងដែលជាសារធាតុជួយក្នុងការស្រកទម្ងន់!


តើអ្វីជាចំនុចពិសេសរបស់ផលិតផល Biona Burn?

Biona Burn គឺជារូបមន្តពិសេសមួយដែលមានផ្ទុកអាស៊ីតក្លូរ៉ូជេននីកដែលជួយដល់ការសម្រកទម្ងន់។ ការស្រាវជ្រាវជាច្រើនត្រូវបានធ្វើឡើងចំពោះអាស៊ីតក្លូរ៉ូជេននីក និងជាទូទៅដោយសារតែវាត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងរុក្ខជាតិដែលមានសារធាតុ

Polyphenols សំខាន់នៅក្នុងរបបអាហាររបស់មនុស្ស ហើយវាមានលក្ខណៈសម្បត្តិក្នុងជួយដល់សុខភាពជាច្រើនទៀត។ សារធាតុPolyphenols នៅក្នុងអាហារត្រូវបានគេប្រើប្រាស់យ៉ាងច្រើនដើម្បីជួយបន្ថែមដល់អត្ថប្រយោជន៍សុខភាពមនុស្ស។ សណ្តែកកាហ្វេបៃតងផ្ទុកទៅដោយអាស៊ីតក្លូរ៉ូជេននីកជិតពីរដងដូចគ្រាប់សណ្តែកធម្មជាតិដែរ។

ក្លូរ៉ូជេននីក និង ការសម្រកទម្ងន់

អាស៊ីតក្លូរ៉ូជេននីក ( ជំនួយដល់ការសម្រកទម្ងន់ដោយការរារាំងអង់ស៊ីមហ្គូស្យូស -6-Phosphatase.។ អាស៊ីតកាហ្វេអ៊ីឡូលគីនីក(CQA) គឺជាសមាសធាតុសំខាន់នៃអាស៊ីតក្លូរ៉ូជេននីកនៅក្នុងកាហ្វេ។ CQA ជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយតាមរយៈការបង្កើត Adipogenesis (ការបង្កើតជាលិកាខ្លាញ់និង Lipogenesis (ការបង្កើតជាតិខ្លាញ់មេតាប៉ូលីសនៅក្នុងរាងកាយរបស់មនុស្សធាត់)។ ដូចនេះ GCE គឺជាការព្យាបាលដែលមានប្រសិទ្ធភាពប្រឆាំងនឹងការធាត់ ក៏ដូចជាផលវិបាកនៃការធាត់ផងដែរ។ ផលប្រយោជន៍សុខភាពដែលមិនអាចខ្វះបាននៃអាស៊ីតក្លូរ៉ូជេននីក (រូបភាពទី 1 និងប្រអប់ទី 1) ធ្វើឱ្យវាក្លាយជាថ្នាំគ្រាប់ដែលមានតម្លៃក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ អាស៊ីតក្លូរ៉ូជេននីក គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានអត្ថប្រយោជន៍ចំពោះជំងឺមេតាប៉ូលីស និងការធាត់ជ្រុលដោយការជះឥទ្ធិពលទៅលើការរំលាយអាហារនៃជាតិគ្លុយកូស (រូបភាពទី 2) ។

ប្រអប់ទី1. អត្ថប្រយោជន៍នៃការដកស្រង់ចេញពីកាហ្វេបៃតង

  • មានប្រសិទ្ធភាពប្រឆាំងនឹងការធាត់ជ្រុលដោយបន្ថយការប្រមូលផ្តុំនៃខ្លាញ់ក្នុងខ្លួន
  • កាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងប្លាស្មា
  • ការថយចុះនៃការចាប់ផ្តើមនៃថ្លើមខ្លាញ់ទាក់ទងនឹងផលវិបាកសុខភាព
  • ដើរតួនាទីក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម
  • បន្ថយសម្ពាធឈាម
  • មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារប្រឆាំងនឹងការធ្លាក់ចុះនៃកោសិការ
  • បង្កើនការរំលាយអាហារ
  • ធ្វើឱ្យមុខងារថ្លើមមានភាពប្រសើរឡើង
  • បង្កើនកម្រិតថាមពលនៅក្នុងខ្លួន

អត្ថប្រយោ

ផលប្រយោជន៍នៃអាស៊ីតក្លូរ៉ូជេននីក

  • អាស៊ីតក្លូរ៉ូជេននីកv
  • សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត
  • សារធាតុប្រឆាំងនឹងការរលាក
  • សារធាតុប្រឆាំងនឹងជំងឺមហារីក
  • សារធាតុប្រឆាំងការរីករាលដាល
  • សារធាតុឆាំងនឹងជំងឺទឹកនោមផ្អែម
  • សារធាតុប្រឆាំងនឹងជំងឺលើសឈាម
  • សារធាតុប្រឆាំងនឹងការចុះខ្សោយនៃប្រព័ន្ធប្រសាទ

អត្ថប្រយោជន៍នៃអាស៊ីតក្លូរ៉ូជេននីកនៅក្នុងការសម្រកទម្ងន់ និងជំនួយដល់សុខភាព ការណែនាំអំពីការប្រើ

1 ឬ 2 គ្រាប់ក្នុងមួយថ្ងៃ។ លេបជាមួយទឹកមួយកែវ ហាមទំពារ និងកុំប្រើលើសពីការណែនាំ។

សំនួរដែលជួបជាញឹកញាប់

តើ GCE មានសុវត្ថិភាពដែរឬទេ?

GCE មិនមានរបាយការណ៍ណាបង្ហាញពីផលអវិជ្ជមានទេ ហើយវាមានសុវត្ថិភាពសំរាប់ការប្រើប្រាស់របស់មនុស្ស។

តើខ្ញុំអាចលេប BIONA នៅពេលខ្ញុំមានផ្ទៃពោះ ឬបំបៅដោះដែររឺអត់?

ពិគ្រោះជាមួយគ្រូពេទ្យ / អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកមុនពេលចាប់ផ្ដើមប្រើថ្នាំ Biona ។

ការសិក្សាស្រាវជ្រាវនៅតាមគ្លីនិក

ឥទ្ធិពលនៃការប្រឆាំងការធាត់ជ្រុលដែលបានដកស្រង់ចេញពីកាហ្វេបៃតងត្រូវបានបង្ហាញតាមរយៈការសិក្សាពិសោធន៍ផ្សេងៗ។ Shimoda et al (ឆ្នាំ 2006) បានសិក្សាពីប្រសិទ្ធភាពនៃ GCE លើការប្រមូលជាតិខ្លាញ់ និងទម្ងន់រាងកាយនៅលើសត្វកណ្តុរ ហើយបានសន្និដ្ឋានថា GCE អាចទប់ស្កាត់ការឡើងទម្ងន់និងជាតិខ្លាញ់បាន។ Song et al (2014) បានបង្ហាញថា GCE បានកាត់បន្ថយការប្រមូលជាតិខ្លាញ់យ៉ាងច្រើន និងភាពប្រសើរឡើងនៃអាំងស៊ុយលីន។ Thom (2007) បានវាយតម្លៃពីឥទ្ធិពលនៃកាហ្វេដែលមានជាតិកាល់ស្យូមនៅពេលដែលត្រូវបានគេចាត់ទុកជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃសម្រាប់មនុស្សធាត់។ ពួកគេបានសន្និដ្ឋានថាកាហ្វេដែលមានជាតិកាល់ស្យូមដែលត្រូវបានប្រើសម្រាប់រយៈពេលយូរ ជួយឱ្យទំងន់នៃរាងកាយថយចុះ និងកាត់បន្ថយជាតិខ្លាញ់ចេញពីរាងកាយ។

BIONA ធ្វើឲ្យស្បែក សក់ និងក្រចកភ្លឺរលោង

BIONAផ្សំពីវីតាមីនចម្រុះ ការ៉ូតេណូអ៊ីតធម្មជាតិ ជាតិរ៉ែ និងសារធាតុបំប៉នជាច្រើនទៀត មានប្រសិទ្ធភាពសម្រាប់សុខភាពស្បែក គល់សក់ និងក្រចក។ សារធាតុទាំងអស់នេះជួយពន្យាវ័យកុំឲ្យឆាប់ចាស់ និងជួយដល់សម្ជស្ស។នៅក្នុងBIONA មានប្យូទីន និងវីតាមីនBកំផ្លិច ដែលជួយពង្រឹងឲ្យស្បែកតឹង។ BIONAជួយពង្រឹងភាពរឹងមាំ និងកម្រាស់របស់ក្រចក ព្រមទាំងជួយការពារសក់ជ្រុះទៀតផង។ វីតា មីនចម្រុះដែលមានតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម ជួយដល់ការផ្លាស់ប្ដូរកោសិកាស្បែក និងការសំយោគកូឡាសែន ដោយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក។ សារធាតុផ្សំដែលមាននៅក្នុងBIONAជួយបង្ការសក់ស្ងួត និងការពារស្បែកមិនឲ្យឆាប់ចាស់ ដែលបញ្ហានេះបណ្ដាលមកពីឥទ្ធិពលនៃកាំរស្មីអុលត្រាវីយ៉ូឡេ និងការបំពុលបរិស្ថាន។ ការ៉ូតេណូអ៊ីតធម្មជាតិចម្រុះផ្ដល់នូវសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធភាព និងជួយការពារថែរក្សាស្បែក។

អានបន្ត...

Select Country