សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​ចម្ងល់​ផ្សេងៗ សូម​ទូរស័ព្ទ​មក +855 12668458

ក្រុមហ៊ុន ណេតឆ័រស៍ អូនលី (Natures Only) ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ផ្ដល់ជូននូវ "ធម្មជាតិដើម្បីសុខភាពល្អ" ។ គោលបំណងរបស់យើងខ្ញុំគឺ ដើម្បីបណ្ដុះនូវទំនុកចិត្ត និងជំនឿចិត្តរបស់លោកអ្នក ដោយផ្ដល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះកង្វល់ផ្នែកសុខភាព មួយចំនួន។ ជាមួយនឹងឯកទេសគ្មានគូប្រៀប វិស័យ​វិទ្យាសាស្រ្ដ​កំពូល ក៏ដូច​ជា​ការ​ផលិត ការស្រាវជ្រាវ និងការអភិវឌ្ឍ ក្រុមហ៊ុន ណេតឆ័រស៍ អូនលី ប្ដេជ្ញាចិត្ត​ថា នឹង​បង្កើន​ការ​ផ្សព្វផ្សាយចំណេះ​ដឹង និងអត្ថប្រយោជន៍នៃការថែទាំសុខភាពតាមបែបធម្មជាតិ។

naturelogo


Model

ក្រុមហ៊ុន ណេតឆ័រស៍ អូនលី (Natures Only, Inc.) មានការតាំងចិត្តចំពោះអាជីវកម្មផលិត និងលក់ផលិតផលអាហារូបត្ថម្ភលំដាប់ថ្នាក់សកលលោក នៅទូទាំងពិភពលោក។ ជាមួយនឹងបទពិសោធន៍អស់រយៈកាលជាច្រើនទសវត្សរ៍នៅក្នុងការផលិត នៅក្នុងទីផ្សាឱសថ​បំប៉នសុខភាពនៅទូទាំងពិភពលោក យើងខ្ញុំមានក្ដីសោមនស្សរីករាយក្នុងការចូលរួមនៅក្នុងវិស័យអាហារបំប៉នជំនួយ​ដល់​សម្រស់ ដែលមួយភាគធំនៃប្រជាជននៅទូទាំងពិភពលោកកំពុងតែស្វែងរកជារៀងរាល់ឆ្នាំ។

BIONA គឺជាគំរូល្អឥតខ្ចោះមួយនៃមហិច្ឆតារបស់យើងខ្ញុំ ក្នុង​ការ​ផ្ដល់​ នូវបច្ចេកវិទ្យាតាមបែបធម្មជាតិល្អបំផុតដល់​អតិថិជន​ដែលយើង​កំពុង​បម្រើ។

BIONA ធ្វើឲ្យស្បែក សក់ និងក្រចកភ្លឺរលោង

BIONAផ្សំពីវីតាមីនចម្រុះ ការ៉ូតេណូអ៊ីតធម្មជាតិ ជាតិរ៉ែ និងសារធាតុបំប៉នជាច្រើនទៀត មានប្រសិទ្ធភាពសម្រាប់សុខភាពស្បែក គល់សក់ និងក្រចក។ សារធាតុទាំងអស់នេះជួយពន្យាវ័យកុំឲ្យឆាប់ចាស់ និងជួយដល់សម្ជស្ស។នៅក្នុងBIONA មានប្យូទីន និងវីតាមីនBកំផ្លិច ដែលជួយពង្រឹងឲ្យស្បែកតឹង។ BIONAជួយពង្រឹងភាពរឹងមាំ និងកម្រាស់របស់ក្រចក ព្រមទាំងជួយការពារសក់ជ្រុះទៀតផង។ វីតា មីនចម្រុះដែលមានតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម ជួយដល់ការផ្លាស់ប្ដូរកោសិកាស្បែក និងការសំយោគកូឡាសែន ដោយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក។ សារធាតុផ្សំដែលមាននៅក្នុងBIONAជួយបង្ការសក់ស្ងួត និងការពារស្បែកមិនឲ្យឆាប់ចាស់ ដែលបញ្ហានេះបណ្ដាលមកពីឥទ្ធិពលនៃកាំរស្មីអុលត្រាវីយ៉ូឡេ និងការបំពុលបរិស្ថាន។ ការ៉ូតេណូអ៊ីតធម្មជាតិចម្រុះផ្ដល់នូវសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធភាព និងជួយការពារថែរក្សាស្បែក។

អានបន្ត...

Select Country