សម្រស់ស្រស់ស្អាតជាការសន្យារបស់BIONA
ការណែនាំអំពីគោលវិធីសម្រាប់ការថែទាំស្បែក ដែលមានប្រសិទ្ធភាពពីខាងក្នុងចេញមកក្រៅ
ស្បែក សក់ និងក្រចករបស់លោកអ្នក អាចប្រាប់បានយ៉ាងច្រើនអំពីសម្រស់ និងអារម្មណ៍របស់លោកអ្នក។ ការថែទាំស្បែកមានសារៈសំខាន់ជាងគេសម្រាប់សម្រស់បែបធម្មជាតិ មិនថាលោកអ្នកមានអាយុប៉ុន្មាន ស្បែកពណ៌អ្វី ឬស្បែកប្រភេទណាក៏ដោយ។ ស្បែកមានសុខភាពល្អគឺធាតុផ្សំដ៏សំខាន់ ដើម្បីឲ្យមើលទៅគ្មានអ្វីទាស់។ ទោះជាយ៉ាងណាក៏ដោយ ការខូចស្បែកបណ្ដាលមកពីវ័យ ស្រេ្តស ការបំពុលបរិស្ថាន និងការទទួលសារធាតុបំប៉នមិនគ្រប់គ្រាន់។ ការរក្សាឲ្យស្បែកមានសុខភាពល្អ អាចជារឿងមួយដែលពិបាក។
BIONAផ្សំពីវីតាមីនចម្រុះ ការ៉ូតេណូអ៊ីតធម្មជាតិ ជាតិរ៉ែ និងសារធាតុបំប៉នជាច្រើនទៀត មានប្រសិទ្ធភាពសម្រាប់សុខភាពស្បែក គល់សក់ និងក្រចក។ សារធាតុទាំងអស់នេះជួយពន្យាវ័យកុំឲ្យឆាប់ចាស់ និងជួយដល់សម្ជស្ស។នៅក្នុងBIONA មានប្យូទីន និងវីតាមីនBកំផ្លិច ដែលជួយពង្រឹងឲ្យស្បែកតឹង។ BIONAជួយពង្រឹងភាពរឹងមាំ និងកម្រាស់របស់ក្រចក ព្រមទាំងជួយការពារសក់ជ្រុះទៀតផង។ វីតា មីនចម្រុះដែលមានតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម ជួយដល់ការផ្លាស់ប្ដូរកោសិកាស្បែក និងការសំយោគកូឡាសែន ដោយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក។ សារធាតុផ្សំដែលមាននៅក្នុងBIONAជួយបង្ការសក់ស្ងួត និងការពារស្បែកមិនឲ្យឆាប់ចាស់ ដែលបញ្ហានេះបណ្ដាលមកពីឥទ្ធិពលនៃកាំរស្មីអុលត្រាវីយ៉ូឡេ និងការបំពុលបរិស្ថាន។ ការ៉ូតេណូអ៊ីតធម្មជាតិចម្រុះផ្ដល់នូវសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធភាព និងជួយការពារថែរក្សាស្បែក។
អានបន្ត...